• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកព្រមានពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកដល់ឆ្នាំ២០៣០

WB ចាត់ទុកថា នេះនឹងជា "ទស្សវត្សរ៍នៃការបាត់បង់" សម្រាប់សេដ្ឋកិច្ចពិភពលោក លុះត្រាតែអ្នកតាក់តែងគោលនយោបាយ អនុវត្តន៍គំនិតផ្តួចផ្តើមយ៉ាងខ្លាំងក្លា ដើម្បីជំរុញការផ្គត់ផ្គង់ពលករ ផលិតភាព និងការវិនិយោគ។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ធនាគារពិភពលោក (WB) បានចេញការព្រមានអំពី យថាទស្សន៍នៃកំណើនសេដ្ឋកិច្ចពិភពលោក។ តាមនោះ សក្ដានុពលនៃកំណើនសេដ្ឋ កិច្ចសកលជាមធ្យមក្នុងដំណាក់កាលឆ្នាំ ២០២២-២០៣០ នឹងធ្លាក់ចុះមកនៅកម្រិត ទាបបំផុតក្នុងរយៈពេល៣ទសវត្សរ៍គឺ ២,២% ក្នុងមួយឆ្នាំ។ WB ចាត់ទុកថា នេះនឹងជា "ទស្សវត្សរ៍នៃការបាត់បង់" សម្រាប់សេដ្ឋកិច្ចពិភពលោក លុះត្រាតែអ្នកតាក់តែងគោល នយោបាយ អនុវត្តន៍គំនិតផ្តួចផ្តើមយ៉ាងខ្លាំងក្លា ដើម្បីជំរុញការផ្គត់ផ្គង់ពលករ ផលិតភាព និងការវិនិយោគ។

ទោះជាយ៉ាងណាក៏ដោយ WB ក៏បានក្រើនរំលឹកផងដែរថា កិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការដើម្បីជំរុញការវិនិយោគក្នុងវិស័យនិរន្តរភាព កាត់បន្ថយថ្លៃដើម ពាណិជ្ជកម្ម ជំរុញកំណើនសេវាកម្ម និងពង្រីកការចូលរួមនៃកម្លាំងពលករ អាចជំរុញ កំណើន GDP សក្តានុពលឲ្យកើន ០,៧ ពិន្ទុភាគរយបន្ថែមទៀត ឡើងដល់ ២,៩%៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top