• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទ្រង់ទ្រាយនៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមឡើងដល់ទៅ១៣ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០


 ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ Bnews/TTXVN) 
 

 នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ​២០១៩ នៅសន្និសីទកាសែតព្រឹត្តិការណ៍ “វេទិកាទូទៅ អំពី​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​វៀត​ណាម​ឆ្នាំ២០១៩” សមាគមន៍ពាណិជ្ជកម្ម អេឡិចត្រូនិកវៀតណាមបានអោយដឹងថា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំថ្មី​ៗ​នេះ ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណា​មសម្រេច បាន​នូវល្បឿនកំណើនខ្ពស់។

ជាពិសេសគឺ ល្បឿនកំណើនក្នុងឆ្នាំ២០១៨បានហួសពី៣០% ហើយទ្រង់ទ្រាយ ទីផ្សារទាំងមូលសម្រេចបាននូវ៧,៨​ពាន់​លានដុល្លាអាមេរិក។ ប្រសិនបើ ក្នុង ឆ្នាំ២០១៩និងឆ្នាំ២០២០ វៀត​ណាម​បន្ត​រក្សាបាន​នូវ​ល្បឿន​កំណើន​នេះ គឺដល់ឆ្នាំ ២០២០ ទ្រង់ទ្រាយនៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅ វៀតណាមនឹងឡើង ដល់ទៅ១៣ពាន់​លាន​ដុល្លាអាមេរិក។ ដើម្បីអោយផ្នែកពាណិ​ជ្ជកម្មអេឡិចត្រូនិ​ក នៅវៀត​ណាម​រីកចម្រើន​ប្រកប​ដោយ​​ចីរភាព​នោះ គឺត្រូវការមានប្រព័ន្ធ​អេកូឡូស៊ី ងាយស្រួល ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍​និង​បច្ចេក​វិទ្យាព័ត៌មាន​ដ៏ជឿន​ លឿនដើម្បីជួយប្រជាជនទាក់ទង​ផ្ទាល់នឹងបណ្ដាញអ៊ីនធឺណិតតា​មឧបករណ៍ចល័ត ព្រមទាំង​ក៏ត្រូវការ​មាន​សេវាកម្ម logistic និងសម្រេច​ការបញ្ជាទិញដ៏ជឿន លឿន ​ផងដែ​រ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top