• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនិញជាង ២៣៦ លានតោនបានឆ្លងកាត់កំពង់ផែសមុទ្រក្នុងរយៈពេល ៤ ខែកន្លងមក

ទាក់ទងនឹងបរិមាណទំនិញកុងតឺន័រ ក្នុងរយៈពេល ៤ ខែ បរិមាណទំនិញឆ្លងកាត់កំពង់ផែសមុទ្រឈានដល់ប្រហែល ៨ លាន TEUs កើនឡើង ២% ។
  កំពង់ផែកុងតឺន័រអន្តរជាតិ Cai Lan ខេត្ត Quang Ninh រូបថត៖ Thanh Van/TTXVN  

យោងតាមស្ថិតិថ្មីបំផុតរបស់នាយកដ្ឋានសមុទ្រវៀតណាម ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ បរិមាណទំនិញសរុបឆ្លងតាមរយៈកំពង់ផែសមុទ្ររបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជាង ២៣៦ លានតោន កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១; ក្នុងនោះ បរិមាណទំនិញក្នុងស្រុក តាមរយៈកំពង់ផែសមុទ្រ បានកើនឡើងច្រើនជាងគេ គឺជិត ៩៩លានតោន កើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងនឹងបរិមាណទំនិញកុងតឺន័រ ក្នុងរយៈពេល ៤ ខែ បរិមាណទំនិញឆ្លងកាត់កំពង់ផែសមុទ្រឈានដល់ប្រហែល ៨ លាន TEUs កើនឡើង ២%។ ជាពិសេសនៅក្នុងខែមេសា ឆ្នាំ ២០២២   បរិមាណសរុបឆ្លងតាមរយៈកំពង់ផែសមុទ្រត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៥៩ លានតោន កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តំបន់កំពង់ផែសមុទ្រមួយចំនួនដែលមានបរិមាណទំនិញកើនឡើងគឺ Quang Ninh, Quang Nam, Dong Nai និង Thanh Hoa៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top