យោង តាមអត្ថបទនេះ ពី “ទំនាក់ទំនងទ្វេភាគី” ទៅ “ភាពជាដៃគូយុទ្ធសាស្ត្រ” ហើយរហូតមក ដល់ពេលនេះជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ប្រទេសទាំងពីរតែងតែ ចែករំលែកទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ។ ទោះបីជាមានប្រព័ន្ធនយោបាយខុសគ្នា ក៏ដោយ ប៉ុន្តែមានការបំពេញទស្សនកិច្ចការទូតជាន់ខ្ពស់ជាច្រើន ហើយឥណ្ឌាបានដើរ តួនាទីកាន់តែសំខាន់សម្រាប់វៀតណាម ដោយគាំទ្រចំពោះខឿនឯករាជ្យជាតិ និង ឯកភាពជាតិ ឬសន្យាជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍន៍វិស័យការពារជាតិវៀតណាម នាពេលបច្ចុប្បន្ន។ វៀតណាមជាដៃគូយុទ្ធសាស្ត្រហើយមានសារសំខាន់ខ្ពស់សម្រាប់ឥណ្ឌា។ ផ្នែកសំខាន់មួយនៃទំនាក់ទំនងឥណ្ឌា-វៀតណាម គឺកិច្ចសហប្រតិបត្តិការលើ គោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla បានសម្ដែងគោលបំណងចង់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥ ពាន់លាន ដុល្លាអាមេរិក ពីកម្រិត ១៣,២ ពាន់លានកាលពីមុន ព្រមទាំងបង្ហាញការចាប់អារម្មណ៍ ចំពោះការអភិវឌ្ឍរបស់វៀតណាមលើវិស័យសេដ្ឋកិច្ចជាច្រើនផងដែរ។