• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ទី៨ ឧសភា)៖ រីកសាយភាយ​ស្មារតីមនុស្សធម៌​

ថ្ងៃទី ៨ ខែឧសភា គឺជាទិវាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ប្រធានបទឆ្នាំនេះគឺ "រក្សាស្មារតីមនុស្សធម៌"។
លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាមបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជូនដំណឹងអំពីកម្មវិធីខែមនុស្សធម៌ឆ្នាំ ២០២៤។ ប្រភព៖ nhandan.vn

ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់” ព្រឹត្តិការណ៍ឆ្នាំនេះមានគោលបំណងរីកសាយភាយតម្លៃមនុស្សធម៌និងក្តីមេត្តាធម៌របស់ប្រជាជាតិវៀតណាម; បង្កើនការចូលរួមក្នុង សហគមន៍ដើម្បីលើកកម្ពស់ចលនាមនុស្សល្អ អំពើល្អ និងរួមដៃគ្នាកសាងសហគមន៍មេត្តាធម៌។ លោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ “យើងសង្ឃឹមថា ការធ្វើដំណើរនេះនឹងរីកសាយភាយយ៉ាងទូលំទូលាយទៅកាន់គ្រប់កម្រិតនៃសង្គមទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើឱ្យខែមនុស្សធម៌ក្លាយទៅជាខែកំពូលសម្រាប់មនុស្សទាំងអស់ធ្វើការងារមនុស្សធម៌។ គោលដៅរបស់យើងគឺប្រមូលថវិកាចំនួន ៤០០ ពាន់លានដុង (ជាង ១៥,៧ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់អាសយដ្ឋានមនុស្សធម៌ចំនួន ១០០.០០០ កន្លែងនៅក្នុងសហគមន៍ ដោយផ្តោតលើការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោម កសាងផ្ទះបាយសម្រាប់សាលារៀននៅតំបន់ឆ្ងាយដាច់ស្រយាលនិងជួបការលំបាក; ផ្តោតលើការជួយឧបត្ថម្ភប្រជានេសាទដែលមានស្ថានភាពលំបាក ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដឹកនាំដោយទីប្រឹក្សា លោក Eduardo SL Oban Jr. ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top