• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី

អញ្ជើញចូលរួមពិធីមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋ សភា លោក Vuong Dinh Hue អចិន្ត្រៃយ៍គណៈលេខា ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Do Van Chien ។
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូ ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣) នាព្រឹកថ្ងៃទី ២៧ កក្កដា គណៈប្រតិភូគណៈ កម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម បានមកដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅវិមាន រំលឹកវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនពលី (វិថី Bac Son - ទីក្រុងហាណូយ) និងចូលប្រាង្គ តម្កលសពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

អញ្ជើញចូលរួមពិធីមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋ សភា លោក Vuong Dinh Hue អចិន្ត្រៃយ៍គណៈលេខា ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Do Van Chien

បន្ទាប់មក ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានមកដាក់កម្រងផ្កា និងចូលប្រាង្គតម្កល សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ គណៈប្រតិភូបានសម្តែងនូវការគោរព និងការចងចាំនូវគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុ បដិវត្តន៍របស់បក្ស និងប្រជាជាតិ។ ក្នុងដំណើរបដិវត្តន៍របស់បក្ស និងប្រជាជាតិ ជាមួយនឹងសេចក្តីប្រាថ្នា និង ជំនឿជាក់លើសច្ចធម៌ គ្មានអ្វីដែលមានតម្លៃជាងឯករាជ្យនិងសេរីភាពឡើយកុល បុត្រកុលធីតាវៀតណាមជាច្រើនជំនាន់ បានស្ម័គ្រចិត្តទៅសមរភូមិ ប្រយុទ្ធយ៉ាងអង់ អាចក្លាហាន លះបង់ខ្លួនឯងដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ ដើម្បីសុខ សន្តិភាព និងសុភមង្គលរបស់ប្រជាជន។

ក្នុងអំឡុងពេល៧៦ឆ្នាំមកនេះ ដោយអនុវត្តន៍តាមពាក្យទូន្មានរបស់លោក ប្រធានហូជីមិញ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និង បំពេញបានល្អនូវការងារតបស្នងសងគុណអ្នកមានគុណូបការៈចំពោះបដិវត្តន៍និងក្រុមគ្រួសាររបស់គេ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top