អញ្ជើញចូលរួមពិធីមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋ សភា លោក Vuong Dinh Hue អចិន្ត្រៃយ៍គណៈលេខា ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Do Van Chien ។
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូ ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី។ (រូបថត៖ VOV)
ក្នុងឱកាសរំលឹកខួបលើកទី៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣) នាព្រឹកថ្ងៃទី ២៧ កក្កដា គណៈប្រតិភូគណៈ កម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម បានមកដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅវិមាន រំលឹកវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនពលី (វិថី Bac Son - ទីក្រុងហាណូយ) និងចូលប្រាង្គ តម្កលសពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
អញ្ជើញចូលរួមពិធីមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋ សភា លោក Vuong Dinh Hue អចិន្ត្រៃយ៍គណៈលេខា ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Do Van Chien ។
បន្ទាប់មក ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានមកដាក់កម្រងផ្កា និងចូលប្រាង្គតម្កល សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ គណៈប្រតិភូបានសម្តែងនូវការគោរព និងការចងចាំនូវគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុ បដិវត្តន៍របស់បក្ស និងប្រជាជាតិ។ ក្នុងដំណើរបដិវត្តន៍របស់បក្ស និងប្រជាជាតិ ជាមួយនឹងសេចក្តីប្រាថ្នា និង ជំនឿជាក់លើសច្ចធម៌ “គ្មានអ្វីដែលមានតម្លៃជាងឯករាជ្យនិងសេរីភាពឡើយ” កុល បុត្រកុលធីតាវៀតណាមជាច្រើនជំនាន់ បានស្ម័គ្រចិត្តទៅសមរភូមិ ប្រយុទ្ធយ៉ាងអង់ អាចក្លាហាន លះបង់ខ្លួនឯងដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ ដើម្បីសុខ សន្តិភាព និងសុភមង្គលរបស់ប្រជាជន។
ក្នុងអំឡុងពេល៧៦ឆ្នាំមកនេះ ដោយអនុវត្តន៍តាមពាក្យទូន្មានរបស់លោក ប្រធានហូជីមិញ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និង បំពេញបានល្អនូវការងារតបស្នងសងគុណអ្នកមានគុណូបការៈចំពោះបដិវត្តន៍និងក្រុមគ្រួសាររបស់គេ៕