• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់​ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ

បង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រ ពង្រីកលំហអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គឱ្យកាន់​តែស៊ីជម្រៅ គឺជាទិសដៅសំខាន់ៗនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១២(CLMV-១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១១ (ACMECS-១១) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ​។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស ង្វៀន មិញហាំង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ VNA

ព័ត៌មាននេះត្រូវបានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ​​ជូន​ដំណឹងអំពី​សន្និសីទទាំងពីរនេះ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ដោយមានប្រធានបទនៃការ​បង្កើនការតភ្ជាប់ ពង្រីកសក្តានុពល និងការអភិវឌ្ឍឆ្លាតវៃ ប្រកបដោយ​ចីរភាព សន្និសីទទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីក្រុមអាទិភាពសំខាន់ៗចំនួនបី រួមមាន៖ ការបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រក្នុងវិស័យផ្សេងៗ; ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព; ការជំរុញការ​តភ្ជាប់រវាងយន្តការសហប្រតិបត្តិការអនុតំបន់ជា​មួយអាស៊ាន និងដៃគូអភិវឌ្ឍន៍។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី ង្វៀន មិញហាំង បានឱ្យដឹងថា៖

«បណ្តា​ប្រទេសរំពឹងថា សន្និសីទកម្រិតខ្ពស់ទាំងពីរនេះនឹងឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការថ្មី និងបង្កើតការផ្លាស់ប្តូរសំខាន់ៗទាំងក្នុងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ និងវិធីសាស្រ្តអនុវត្ត ដើម្បីឱ្យយន្តការទាំងពីរនេះ នឹងនាំមកនូវលទ្ធផល និងអត្ថប្រយោជន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពជាងមុន ព្រមទាំងចូលរួមចំណែកជាក់​ស្តែងដល់ការអភិវឌ្ឍប្រទេស​សមាជិកនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នានៃអនុតំបន់»៕​

តាម​ vovworld.vn/km-KH/

ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯ​បរទេស

ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯ​បរទេស

ដោយមានចំណេះដឹង បទពិសោធន៍ សក្តានុពលសេដ្ឋកិច្ច និងបណ្តាញទំនាក់ទំនង​អន្តរជាតិ​ សហគមន៍ជន​វៀតណាមនៅ​បរទេសមានសក្តានុពលក្នុងការរួមចំណែកវិជ្ជមាន និងសំខាន់កាន់តែខ្លាំងឡើង។

Top