ថ្ងៃទី២៥ ខែធ្នូវៀតណាមទទួលភ្ញៀវអន្តរជាតិទី១០លាន
យោងតាមអគ្គនាយកទេសចរណ៍វៀតណាមថា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅ អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងប្រារព្ធពិធីទទួលភ្ញៀវអន្តរជាតិទី១០លាន ដែលមកទស្សនាវៀតណាមក្នុងឆ្នាំ២០១៦។ភ្ញៀវទេសចរអន្តរជាតិទី១០លាន ដែលមកដល់វៀតណាមលើកនេះកាន់ សញ្ជាតិអង់គ្លេស នឹងចុះចតនៅព្រលានយន្តហោះ Phu Quoc នាវេលាម៉ោង ១២និង៥៥នាទី ថ្ងៃទី២៥ ខែធ្នូ លើជើងហោះហើរលេខ VN 1815 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines)។ រួមជាមួយព្រឹត្តិការណ៍ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាវៀតណាមក្នុងឆ្នាំ២០១៦ គឺកើន២៥%បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ។ លោក Nguyen Van Tuan អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានឲ្យដឹងថា៖
“គោលដៅសម្រាប់ឆ្នាំ២០១៧គឺធ្វើយ៉ាងម៉េច ដើម្បីរក្សាបាននូវសន្ទុះ កំណើនក្នុងឆ្នាំ២០១៦ និងទទួលបានចំណុចលោតផ្លោះមួយចំនួនទៀត។ ប្រសិនបើ យើងចង់មានការរីកចំរើន គឺត្រូវមានគោលនយោយសមស្របនិងសំណើដែលកត់ត្រា ក្នុងពង្រាងសេចក្តីសម្រេចចិត្ត របស់ការិយាល័យនយោបាយដែលនឹងបានផ្សព្វផ្សាយ នាពេលខាងមុខ ក៏ដូចជាការបញ្ជាណែនាំ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសម្រាប់ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម