ព័ត៌មាន

ថ្ងៃទី២៥ធ្នូវៀតណាមទទួលភ្ញៀវអន្តរជាតិទី១០លាន


ថ្ងៃទី២៥ ខែ​ធ្នូវៀតណាមទទួលភ្ញៀវអន្តរជាតិទី១០លាន

យោងតាម​អគ្គនាយកទេសចរណ៍វៀតណាមថា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅ ​អាកាស​​យានដ្ឋាន​អន្តរជាតិ ​Phu Quoc  នឹងប្រារព្ធពិធី​ទទួលភ្ញៀវអន្ត​រជាតិ​ទី១០​លាន​ ដែលមកទស្សនាវៀត​ណាម​ក្នុងឆ្នាំ​២០១៦។​​ភ្ញៀវ​ទេសចរ​អន្តរជាតិទី១០លាន ដែលមកដល់វៀតណាមលើកនេះកាន់  សញ្ជាតិ​អង់គ្លេស នឹងចុះចត​នៅព្រលាន​យន្ត​ហោះ Phu Quoc នាវេលា​ម៉ោង ១២​និង​៥៥​នាទី ថ្ងៃទី​២៥ ខែធ្នូ លើជើង​ហោះហើរ​លេខ VN 1815 របស់​ក្រុម​ហ៊ុន​អា​កាស​​ចរណ៍​ជាតិ​វៀត​ណាម (Vietnam Airlines)។ រួមជាមួយ​ព្រឹត្តិការណ៍ នេះ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មកទស្សនាវៀតណាម​ក្នុងឆ្នាំ២០១៦ គឺកើន​២៥%​បើ​ប្រៀប​នឹងរយៈ​ពេល​ដូចគ្នា នាឆ្នាំទៅមិញ។ លោក Nguyen Van Tuan អគ្គ​នាយក​នៃអគ្គ​នាយកដ្ឋាន​ទេសចរណ៍​វៀតណាម បានឲ្យដឹង​ថា៖

“គោលដៅសម្រាប់ឆ្នាំ២០១៧គឺធ្វើយ៉ាងម៉េច ដើម្បីរក្សាបាននូវសន្ទុះ កំណើន​ក្នុង​ឆ្នាំ​២០១៦ និងទទួល​បាន​ចំណុច​លោត​ផ្លោះមួយចំនួនទៀត។ ប្រសិន​បើ ​យើង​ចង់មានការរីក​ចំរើន គឺ​ត្រូវមានគោល​នយោយសម​ស្របនិង​សំណើ​ដែលកត់​ត្រា ក្នុង​ពង្រាង​សេចក្តី​សម្រេច​ចិត្ត​ របស់​ការិយាល័យ​នយោបាយ​ដែល​នឹង​​បាន​​ផ្សព្វ​ផ្សាយ​​ នា​ពេល​ខាង​មុខ ក៏ដូច​ជាការ​បញ្ជាណែនាំ របស់​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិ​បាល​សម្រាប់​ ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ផ​ងដែរ”៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 


top