ព័ត៌មាន វេទិកាផែនទីឌីជីថលវប្បធម៌វៀតណាមរួមចំណែកដល់ការផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះមាតុភូមិនិងប្រទេសជាតិ 03/11/2026 វេទិកាផែនទីឌីជីថលវប្បធម៌វៀតណាម (CMAP) ត្រូវបានសម្ពោធជាផ្លូវការកាលពីយប់ ថ្ងៃទី ១ ខែវិច្ឆិកា នៅទីតាំងបេតិកភ័ណ្ឌជាតិពិសេសវ៉ាន់ មៀវ- គួកទឺយ៉ាម (Van Mieu-Quoc Tu Giam) ក្នុងទីក្រុងហាណូយ។ គណៈប្រតិភូធ្វើពិធីដាក់ឱ្យដំណើរការវេទិកាផែនទីឌីជីថលវប្បធម៌វៀតណាម (CMAP) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)ព្រឹត្តិការណ៍នេះ មានគោលបំណងតភ្ជាប់ព័ត៌មានវប្បធម៌នៅក្នុងបរិយាកាសឌីជីថល ដោយបម្រើប្រជាពលរដ្ឋ អ្នកទេសចរ ភ្នាក់ងារគ្រប់គ្រង និងអាជីវកម្មនានា; រួមចំណែកលើកកំពស់លទ្ធភាពទាក់ទងផ្ទាល់ ការផ្សព្វផ្សាយ និងការទាញយកអត្ថប្រយោជន៍នៃបណ្តាប្រភពវប្បធម៌របស់វៀតណាមប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី ឡឹម ធិ ភឿង ថាញ់ បានសង្កត់ធ្ងន់ថា៖ “ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សូមស្នើឲ្យមូលដ្ឋាន និងអង្គភាពវប្បធម៌ទូទាំងប្រទេស ឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានដោយម្ចាស់ការ ពេញលេញ និងទាន់ពេលវេលា កំណត់ច្បាស់អ្នកដែលទទួលខុសត្រូវ និងរក្សាការងារនេះប្រចាំថ្ងៃ។ រាល់ព័ត៌មានដែលបានប្រកាស គួរតែជួយប្រជាជនយល់ថា មានព័ត៌មានអ្វីខ្លះ កើតឡើងនៅឯណា នៅពេលណា និងអាចចូលរួមយ៉ាងដូចម្ត៉េច។ ខ្ញុំសង្ឃឹមថា សិល្បករ សិប្បករ អ្នកផលិត និងអាជីវកម្មនឹងចូលរួមចំណែកនូវសកម្មភាព និងរឿងរ៉ាវដែលមានគុណភាពខ្ពស់អំពីប្រទេសវៀតណាម ដោយរៀបរាប់រឿងរ៉ាវដោយការយល់ដឹងរបស់ខ្លួន ទឹកចិត្តមោទនភាព និងភាពច្នៃប្រឌិត។ គុណភាពនៃបទពិសោធន៍ទាំងនេះនឹងទាក់ទាញសាធារណជនឱ្យវិលត្រឡប់មកវិញ និងលើកទឹកចិត្តពួកគេឱ្យចែករំលែក និងណែនាំប្រទេសវៀតណាមដល់អ្នកដទៃ”។ផែនទីឌីជីថលវប្បធម៌វៀតណាម (Cmap) មានគោលបំណងធ្វើឌីជីថល និងភ្ជាប់ធនធានវប្បធម៌នៅលើវេទិកាតែមួយ។ នៅទីនេះ ប្រជាជននិងអ្នកទេសចរអាចស្វែងរក និងរុករកព្រឹត្តិការណ៍ជាបន្តបន្ទាប់ ទីតាំងបេតិកភណ្ឌ ប្រព័ន្ធសារមន្ទីរ និងសកម្មភាពវប្បធម៌ពិសេសៗនៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ បានយ៉ាងងាយស្រួល៕ តាម vovworld.vn/km-KH Tags:ព័ត៌មានវប្បធម៌ បរិយាកាសឌីជីថល ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍

វេទិកាផែនទីឌីជីថលវប្បធម៌វៀតណាម (CMAP) ត្រូវបានសម្ពោធជាផ្លូវការកាលពីយប់ ថ្ងៃទី ១ ខែវិច្ឆិកា នៅទីតាំងបេតិកភ័ណ្ឌជាតិពិសេសវ៉ាន់ មៀវ- គួកទឺយ៉ាម (Van Mieu-Quoc Tu Giam) ក្នុងទីក្រុងហាណូយ។ គណៈប្រតិភូធ្វើពិធីដាក់ឱ្យដំណើរការវេទិកាផែនទីឌីជីថលវប្បធម៌វៀតណាម (CMAP) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)ព្រឹត្តិការណ៍នេះ មានគោលបំណងតភ្ជាប់ព័ត៌មានវប្បធម៌នៅក្នុងបរិយាកាសឌីជីថល ដោយបម្រើប្រជាពលរដ្ឋ អ្នកទេសចរ ភ្នាក់ងារគ្រប់គ្រង និងអាជីវកម្មនានា; រួមចំណែកលើកកំពស់លទ្ធភាពទាក់ទងផ្ទាល់ ការផ្សព្វផ្សាយ និងការទាញយកអត្ថប្រយោជន៍នៃបណ្តាប្រភពវប្បធម៌របស់វៀតណាមប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី ឡឹម ធិ ភឿង ថាញ់ បានសង្កត់ធ្ងន់ថា៖ “ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សូមស្នើឲ្យមូលដ្ឋាន និងអង្គភាពវប្បធម៌ទូទាំងប្រទេស ឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានដោយម្ចាស់ការ ពេញលេញ និងទាន់ពេលវេលា កំណត់ច្បាស់អ្នកដែលទទួលខុសត្រូវ និងរក្សាការងារនេះប្រចាំថ្ងៃ។ រាល់ព័ត៌មានដែលបានប្រកាស គួរតែជួយប្រជាជនយល់ថា មានព័ត៌មានអ្វីខ្លះ កើតឡើងនៅឯណា នៅពេលណា និងអាចចូលរួមយ៉ាងដូចម្ត៉េច។ ខ្ញុំសង្ឃឹមថា សិល្បករ សិប្បករ អ្នកផលិត និងអាជីវកម្មនឹងចូលរួមចំណែកនូវសកម្មភាព និងរឿងរ៉ាវដែលមានគុណភាពខ្ពស់អំពីប្រទេសវៀតណាម ដោយរៀបរាប់រឿងរ៉ាវដោយការយល់ដឹងរបស់ខ្លួន ទឹកចិត្តមោទនភាព និងភាពច្នៃប្រឌិត។ គុណភាពនៃបទពិសោធន៍ទាំងនេះនឹងទាក់ទាញសាធារណជនឱ្យវិលត្រឡប់មកវិញ និងលើកទឹកចិត្តពួកគេឱ្យចែករំលែក និងណែនាំប្រទេសវៀតណាមដល់អ្នកដទៃ”។ផែនទីឌីជីថលវប្បធម៌វៀតណាម (Cmap) មានគោលបំណងធ្វើឌីជីថល និងភ្ជាប់ធនធានវប្បធម៌នៅលើវេទិកាតែមួយ។ នៅទីនេះ ប្រជាជននិងអ្នកទេសចរអាចស្វែងរក និងរុករកព្រឹត្តិការណ៍ជាបន្តបន្ទាប់ ទីតាំងបេតិកភណ្ឌ ប្រព័ន្ធសារមន្ទីរ និងសកម្មភាពវប្បធម៌ពិសេសៗនៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ បានយ៉ាងងាយស្រួល៕
អត្ថបទផ្សេងទៀត កម្មវិធី "មានមោទនភាពជាជនវៀតណាមឆ្នាំ ២០២៦"៖ ភ្ជាប់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងរឹតបន្តឹងកម្លាំងផែនមហាសាមគ្គី03/11/2026ព័ត៌មាននាយប់ថ្ងៃទី ១ ខែវិច្ឆិកា នៅពហុកីឡដ្ឋានខេត្តថៃង្វៀន នាយកដ្ឋានឃោសនាអប់រំមជ្ឈិម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តថៃង្វៀន រៀបចំការប្រគំតន្ត្រីជាតិ "តភ្ជាប់រង្វង់ដៃធំ"។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាប្រមាណ ២៥.០០០ នាក់។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ ត្រូវតែមានសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក03/11/2026ព័ត៌មានពណ៌នៃវៀតណាមនៅឯពិធីបុណ្យផ្លាស់ប្តូរវប្បធម៌នៅរដ្ឋធានីបារាំង03/11/2026ព័ត៌មានទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅអឺរ៉ុប៖ ភ្ជាប់សហគមន៍ រួមគ្នាអភិវឌ្ឍន៍ ឆ្ពោះទៅស្រុកកំណើត03/11/2026ព័ត៌មានឡឹមដុងនឹងធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យចង្វាក់ jazz វៀតណាមលើកដំបូងនៅដាឡាត31/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់31/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៩៥ ទិវាបង្កើតខេត្តថៃង្វៀន31/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត