• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំណាង UNICEF វាយតម្លៃខ្ពស់ចំពោះ​វៀតណាម​ក្នុងកិច្ច​គាំពារ​កុមារ​ក្នុងបរិបទិជំងឹរាតត្បាត

សំដៅលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារនិងការពារ ថែទាំកុមារក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ ខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០២១ របស់វៀតណាមបានផ្ដោតសំខាន់លើប្រធានបទ៖“ រួមដៃគ្នាធានាការអនុវត្តសិទ្ធិកុមារ ការពារកុមារ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិនិង រោគរាតត្បាត” ។

លោកស្រី Rana Flowers តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម (រូបថត៖ TTXVN)


លោកស្រី Rana Flowers តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះវិធានការនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺ យ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាពជូនប្រជាជន។

យោងតាមលោកស្រី Rana Flower បានឲ្យដឹងថា វីស័យដ៏សំខាន់ៗទាង ៣ក្នុងកិច្ចការពារកុមារដែលរដ្ឋាភិបាលវៀតណាម ក៏ដូចជា UNICEF ចាំបាច់ត្រូវយកចិត្តទុកដាក់ ដើម្បីការពារឲ្យបានល្អគឺ៖ ការបង្ការ ទប់ស្កាត់ការរំលោភបំពាន និងអំពើហឹង្សាចំពោះកុមារ; ការពារកុមារប្រកបដោយសុវត្ថិភាពនៅតាមបណ្ដាញអ៊ិនធ័រណែត ;ការពារកុមារក្នុងលក្ខខ័ណ្ឌធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩។
ក្នុងវិស័យទាំងបីនេះ ប្រធានតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមនិងអន្តរជាតិ (ក្នុងនោះមាន UNICEF) ដើម្បីធានាថាមានការជួយឧបត្ថម្ភទាន់ពេលវេលា ក្នុងកិច្ចការពារកុមារចំពោះផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top