• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញសកម្មភាពនវានុវត្តន៍នៅខេត្ត Binh Dinh

សិក្ខាសាលាបានផ្តល់បទពិសោធន៍ក្នុងការអំពាវនាវទុនប្រកបដោយជោគជ័យ ឱកាសទីផ្សារ និងនិន្នាការនវានុវត្តន៍ដ៏សំខាន់សម្រាប់អង្គភាពអាជីវកម្មក្នុងខេត្ត Binh Dinh ដើម្បីឆ្លើយតបតម្រូវការពីវិនិយោគិន។
  សិក្ខាសាលា“តភ្ជាប់មូលនិធិវិនិយោគជាមួយសហគ្រាសនវានុវត្តន៍នៅខេត្ត Binh Dinh”  

នាថ្ងៃទី ២៥ សីហា មជ្ឈមណ្ឌលនវានុវត្តន៍ជាតិបានសហការជាមួយមន្ទីរផែនការ និងវិនិយោគខេត្ត Binh Dinh រៀបចំសិក្ខាសាលា“តភ្ជាប់មូលនិធិវិនិយោគជាមួយសហគ្រាសនវានុវត្តន៍នៅខេត្ត Binh Dinh”។ សិក្ខាសាលាបានផ្តល់បទពិសោធន៍ក្នុងការអំពាវនាវទុនប្រកបដោយជោគជ័យ ឱកាសទីផ្សារ និងនិន្នាការនវានុវត្តន៍ដ៏សំខាន់សម្រាប់អង្គភាពអាជីវកម្មក្នុងខេត្ត Binh Dinh ដើម្បីឆ្លើយតបតម្រូវការពីវិនិយោគិន។ ក្នុងសិក្ខាសាលានេះ តំណាងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាមបានចាត់ទុកថាបរិយាកាសវិនិយោគធុរកិច្ចរបស់វៀតណាម ជាពិសេសតំបន់សេដ្ឋកិច្ចដូចជាខេត្ត Binh Dinh កំពុងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនក្នុងទិសដៅ៖ កាន់តែបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយស្ដីពីការវិនិយោគតាមទិសដៅងាយស្រួលជាងដល់សហគ្រាសនវានុវត្តន៍។ នាថ្ងៃដដែល ពិធីប្រកាស “កិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីជួយឧបត្ថម្ភសហគ្រាស” និងពិធីប្រកាស “កិច្ចសហប្រតិបត្តិការលើកកំពស់នវានុវត្តភាពនៅខេត្ត Binh Dinh” បានប្រព្រឹត្តទៅជាផ្លូវការផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ថ្លែងនៅក្នុងសម័យប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ ដែលមានតម្រូវការកាន់តែខ្ពស់អំពីផលិតភាព គុណភាព សមត្ថភាពម្ចាស់ការ និងជីវភាពរស់នៅរបស់ប្រជាជន។

Top