
ជំរុញខ្លាំងចលនាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម
នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមចលនា៖ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម បានរៀបចំសន្និសីទការងារឆ្នាំ២០១៧។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម រណៈសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំចលនា បានសង្កត់ធ្ងន់ថា៖ ចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមទទួលបានការយកចិត្តទុកដាក់និងជួយជ្រោមជ្រែងពីប្រជាជន សហគ្រាស ហើយតាមនោះរួមវិភាគទានចំពោះសមិទ្ធផលរបស់ប្រទេសជាតិ។ លោក Nguyen Thien Nhan ក៏បានលើកច្បាស់ថា៖ គោលដៅរបស់ចលនានេះគឺចលនាជនវៀតណាមទិញទំនិញវៀតណាម។ ដូច្នេះ ភារកិច្ចរបស់សហគ្រាសគឺធ្វើយ៉ាងម៉េចដើម្បីផលិតបានទំនិញមានគុណភាពល្អ តំលៃសមរម្យ។ លោកក៏បានក្រើនរំលឹកអនុវត្តកម្មវិធីប្រឆាំងអំពើក្លែងបន្លំពាណិជ្ជកម្ម បង្កើនការងារលើកសរសើរសហគ្រាសមានផលិតផលទទួលបានការវាយតំលៃខ្ពស់ពីអ្នកប្រើប្រាស់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម