នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញដាក់ផ្កា រំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro (រូបថត៖ VNA)
ផ្ទាំងអនុស្សាវរីយ៍ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro ត្រូវបានបង្កើតឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញក្នុងប្រទេសប្រេស៊ីលក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការធ្វើដំណើរជុំវិញពិភពលោក ដើម្បីស្វែងរកមធ្យោបាយសង្គ្រោះប្រទេសជាតិ។ ដូច្នោះហើយ នៅឆ្នាំ ១៩១២ ពេលកំពុងធ្វើការលើកប៉ាល់បារាំង ដែលចេញដំណើរពីវៀតណាម លោកប្រធានហូជីមិញបានធ្លាក់ខ្លួនឈឺ ហើយបានចុះចត់ព្យាបាលជំងឺនៅឯកំពង់ផែ Rio de Janeiro។
ក្នុងអំឡុងពេលស្នាក់នៅទីនេះ លោកប្រធានហូជីមិញបានធ្វើការនៅភោជនីយដ្ឋានមួយក្នុងតំបន់ Lapa ដែលជាកន្លែងមានវណ្ណៈខ្ពស់ច្រើន ហើយលោកបានរស់នៅក្នុងផ្ទះសំណាក់មួយនៅ Santa Teresa ដែលជាតំបន់មានកម្មករក្រីក្រ។ ក្នុងអំឡុងពេលនេះ លោកប្រធានហូជីមិញបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងចលនាសហជីពការងារប្រេស៊ីល។ ពីព្រឹត្តិការណ៍នេះ លោកប្រធានហូជីមិញបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាំងពីដើមសតវត្សរ៍ទី២០។
ផ្ទាំងអនុស្សាវរីយ៍ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro ត្រូវបានដាក់តាំងបង្ហាញជាភាសាវៀតណាមនិងព័រទុយហ្គាល់ ដោយលើកតម្កើងការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក្នុងបុព្វហេតុរំដោះប្រជាជាតិវៀតណាម ក៏ដូចជាចលនាបដិវត្តន៍ពិភពលោក៕