ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញដាក់ផ្កា រំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro (រូបថត៖ VNA)
 

ផ្ទាំងអនុស្សាវរីយ៍ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro ត្រូវបានបង្កើតឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញក្នុងប្រទេសប្រេស៊ីលក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការធ្វើដំណើរជុំវិញពិភពលោក ដើម្បីស្វែងរកមធ្យោបាយសង្គ្រោះប្រទេសជាតិ។ ដូច្នោះហើយ នៅឆ្នាំ ១៩១២ ពេលកំពុងធ្វើការលើកប៉ាល់បារាំង ដែលចេញដំណើរពីវៀតណាម លោកប្រធានហូជីមិញបានធ្លាក់ខ្លួនឈឺ ហើយបានចុះចត់ព្យាបាលជំងឺនៅឯកំពង់ផែ Rio de Janeiro។

ក្នុងអំឡុងពេលស្នាក់នៅទីនេះ លោកប្រធានហូជីមិញបានធ្វើការនៅភោជនីយដ្ឋានមួយក្នុងតំបន់ Lapa ដែលជាកន្លែងមានវណ្ណៈខ្ពស់ច្រើន ហើយលោកបានរស់នៅក្នុងផ្ទះសំណាក់មួយនៅ Santa Teresa ដែលជាតំបន់មានកម្មករក្រីក្រ។ ក្នុងអំឡុងពេលនេះ លោកប្រធានហូជីមិញបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងចលនាសហជីពការងារប្រេស៊ីល។ ពីព្រឹត្តិការណ៍នេះ លោកប្រធានហូជីមិញបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាំងពីដើមសតវត្សរ៍ទី២០។

ផ្ទាំងអនុស្សាវរីយ៍ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro ត្រូវបានដាក់តាំងបង្ហាញជាភាសាវៀតណាមនិងព័រទុយហ្គាល់ ដោយលើកតម្កើងការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក្នុងបុព្វហេតុរំដោះប្រជាជាតិវៀតណាម ក៏ដូចជាចលនាបដិវត្តន៍ពិភពលោក៕


top