កាសែតរដ្ឋាភិបាលប្រេស៊ីល Planalto បានរាយការណ៍អំពីកិច្ចពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Lula da Silva។ រូបថតអេក្រង់នៃអត្ថបទ - Dieu Huong អ្នកយកព័ត៌មាន VNA នៅអាមេរិកខាងត្បូង
នាថ្ងៃទី ៥ ខែកក្កដា កាសែតប្រេស៊ីល Novaresistencia បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “វៀតណាម - ប្រេស៊ីល៖ តភ្ជាប់យុទ្ធសាស្ត្រ បង្កើតអនាគតនៃកិច្ចសហប្រតិបត្តិការពិភពលោក”។ អត្ថបទនេះត្រូវបានចុះផ្សាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ មកកាន់ប្រទេសប្រេស៊ីល ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥។
ក្នុងអត្ថបទបានអត្ថាធិប្បាយថា ទំនាក់ទំនងវៀតណាម-ប្រេស៊ីលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយជានិមិត្តសញ្ញាដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងក្នុងពិភពពហុប៉ូលនិងប្រកួតប្រជែង។ ជាមួយ នឹងព្រឹត្តិការណ៍សំខាន់ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ ២០២៤ វៀតណាមនិងប្រេស៊ីលកំពុងបើកចេញយុគ្គសម័យថ្មីនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះ វៀតណាមជាតារាកំពុងរះនៅអាស៊ី ជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចលេចធ្លោ និងតួនាទីយុទ្ធសាស្ត្រសំខាន់កាន់តែខ្លាំងឡើង។
អត្ថបទរបស់ Novaresistencia គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាង វៀតណាមនិងប្រេស៊ីលបានកើនឡើងយ៉ាងខ្លាំងពី ១,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១១ ដល់ជាង ៧,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលកើនឡើងច្រើនជាង ៥ ដងក្នុងរយៈពេលជាងមួយទសវត្សរ៍។ កំណើននេះឆ្លុះបញ្ចាំងពីការបំពេញបន្ថែមជាយុទ្ធសាស្ត្រ រវាងសេដ្ឋកិច្ចទាំងពីរ ខណៈដែលវៀតណាមពង្រឹងតួនាទីរបស់ខ្លួន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ អត្ថបទបានបញ្ជាក់ថា ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចទំនើបរបស់ខ្លួន វៀត ណាមកំពុងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ច ឌីជីថល ថាមពលស្អាតនិងបច្ចេកវិទ្យាជីវសាស្ត្រ។ លើសពីនេះទៀត ជាមួយ នឹងអត្រាកំណើនយ៉ាងឆាប់រហ័សរបស់ខ្លួន ទីតាំងយុទ្ធសាស្ត្រនិងបណ្តាញទូលំទូលាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀត ណាមដើរតួនាទីយ៉ាងសំខាន់ជាស្ពានតភ្ជាប់រវាងប្រេស៊ីលនិងអាស៊ី៕