• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

GDP នៃឆមាសទី ១ ឆ្នាំ២០២៥កើនឡើង ៧,៥២% ដែលជាកម្រិតខ្ពស់បំផុតក្នុងដំណាក់កាល ២០១១-២០២៥

សូចនាករស្ថិតិបង្ហាញថា ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកបន្តមានស្ថិរភាព អតិផរណា ត្រូវបានគ្រប់គ្រងក្នុងកម្រិតដ៏សមស្រម; ការផ្គត់ផ្គង់និងតម្រូវការនៃទំនិញសំខាន់ៗ ត្រូវបានធានា សកម្មភាពជួញដូរ និងការប្រើប្រាស់ទំនិញក្នុងស្រុករក្សាបាននូវអត្រា កំណើនខ្ពស់គួរសម; ភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាមទទួលបានអត្រា កំណើនខ្ពស់។

អត្រាកំណើន GDP ក្នុងឆមាសទី ១ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភព៖ នាយកដ្ឋានស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ)
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទីពីរឆ្នាំ ២០២៥ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងហាណូយ នាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) វៀតណាម បាននិយាយថា ត្រីមាសទីពីរបានកត់ត្រានូវចំណុចភ្លឺដែលជាកំណើនវិជ្ជ មាននៃផលិតផលក្នុងស្រុកសរុប (GDP) ជាមួយនឹងអត្រាកំណើនប៉ាន់ស្មាន ៧,៩៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយត្រឹមតែទាបជាងអត្រាកំណើន ៨,៥៦% នៃត្រីមាសទីពីរឆ្នាំ ២០២២ ក្នុងដំណាក់កាល ២០២០-២០២៥ ប៉ុណ្ណោះ។ គិតជាមធ្យម ក្នុងឆមាសទីមួយនៃឆ្នាំនេះ GDP បានកើនឡើង ៧,៥២% បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតនៃឆមាសទីមួយ ក្នុងដំណាក់ កាលឆ្នាំ ២០១១-២០២៥។
វាយតំលៃពីអត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេល៦ខែដើមឆ្នាំនេះ លោកស្រី Nguyen Thi Huong ប្រធាននាយកដ្ឋានស្ថិតិបានមានប្រសាសន៍ថា កំណើន GDP របស់វៀតណាមគឺខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងនោះវិស័យកសិកម្ម រក្សាបាននូវ កំណើនស្ថិរភាព ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក និងបម្រើការនាំចេញ។ វិស័យឧស្សាហកម្មសម្រេចបាននូវកំណើនខ្ពស់។
សូចនាករស្ថិតិបង្ហាញថា ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកបន្តមានស្ថិរភាព អតិផរណា ត្រូវបានគ្រប់គ្រងក្នុងកម្រិតដ៏សមស្រម; ការផ្គត់ផ្គង់និងតម្រូវការនៃទំនិញសំខាន់ៗ ត្រូវបានធានា សកម្មភាពជួញដូរ និងការប្រើប្រាស់ទំនិញក្នុងស្រុករក្សាបាននូវអត្រា កំណើនខ្ពស់គួរសម; ភ្ញៀវអន្តរជាតិមកកាន់ប្រទេស វៀតណាមទទួលបានអត្រា កំណើនខ្ពស់។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជាសសរស្តម្ភដ៏រឹងមាំនៃ សេដ្ឋកិច្ច ជាមួយនឹងកំណើនប្រកបដោយស្ថិរភាព ធានាការផ្គត់ផ្គង់ស្បៀងអាហារ ទំនិញសំខាន់ៗក្នុងស្រុក និងការបង្កើនការនាំចេញ; ផលិតកម្មឧស្សាហកម្មមានអត្រា កំណើនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក; ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ ពលករ កើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សុខុមាលភាពសង្គមត្រូវ បានយកចិត្តទុកដាក់ និងអនុវត្តន៍ឱ្យបានទាន់ពេលវេលា និងទូលំទូលាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top