• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងកងទ័ពវៀតណាមនិងថៃ

នាព្រឹកថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបលោកនាយឧត្តម សេនីយ៍ Songwit Noonpackdee មេបញ្ជាការកងកំលាំងការពារជាតិថៃ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

 
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកនាយឧត្តមសេនីយ៍ Songwit Noonpackdee។ (រូបថត៖ VNA)
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងកងទ័ពនៃប្រទេសទាំងពីរ; មានបំណងថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែ មានប្រសិទ្ធភាព រួមចំណែកជាក់ស្តែងដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាម និងថៃ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើ ឲ្យ កងទ័ពនៃប្រទេសទាំងពីរអនុវត្តន៍យ៉ាងសកម្មនូវសកម្មភាពនានា ដើម្បីបង្កើនការ យល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្តោតលើការពិគ្រោះយោបល់ ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។
រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Songwit Noonpackde បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងវិស័យការពារជាតិនាពេលកន្លងមក តាមនោះបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារ ជាតិគឺជាសសរស្តម្ភមួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថៃ-វៀតណាម។ លោកនាយឧត្តមសេនីយ៍ Songwit Noonpackdee ជឿជាក់ថា ការកែទម្រង់ជាប្រវត្តិសាស្ត្រនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតដែលកំពុងត្រូវបានអនុវត្តន៍នោះ នឹងជួយវៀតណាមបន្តសម្រេចបានសមិទ្ធិផលជាច្រើនទៀតនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top