• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្ងឺកូវីដ-១៩៖ ម្ចាស់ការទប់ស្កាត់វីរុសបំប្លែងថ្មី Omicron កុំឲ្យជ្រៀតចូលវៀតណាមឡើយ

ក្រសួងសុខាភិបាលស្នើឲ្យបណ្ដាខេត្ត ក្រុងបន្តអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវគោលការណ៍៖ 5K + វ៉ាក់សាំង ថ្នាំព្យាបាល + បច្ចេកវិទ្យា + មនសិការ បស់ប្រជាជន ក្នុងនោះផ្ដោតសំខាន់ទៅលើសសរស្តម្ភនោះ គឺការធ្វើតេស្ត ការចាក់ វ៉ាក់សាំង ការព្យាបាលនិងការលើកកំពស់មនសិការបស់ប្រជាជន។

នៅចំពោះមុខហានិភ័យដែលវីរុសបំប្លែងខ្លួនថ្មី Omicron អាចជ្រៀតចូលវៀត ណាម ក្រសួងសុខាភិបាលបានផ្ញើរសារទូរលេខទៅកាន់ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងទាំងអស់អំពីការបង្កើនវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩។ ក្រសួងសុខាភិបាលស្នើឲ្យបណ្ដាខេត្ត ក្រុងបន្តអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវគោលការណ៍៖ 5K + វ៉ាក់សាំង ថ្នាំព្យាបាល + បច្ចេកវិទ្យា + មនសិការ បស់ប្រជាជន ក្នុងនោះផ្ដោតសំខាន់ទៅលើសសរស្តម្ភនោះ គឺការធ្វើតេស្ត ការចាក់ វ៉ាក់សាំង ការព្យាបាលនិងការលើកកំពស់មនសិការបស់ប្រជាជន។ ទន្ទឹមនឹងនោះ ម្ចាស់ការកសាងសេណារីយ៉ូ វិធានការដើម្បីត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងករណីផ្ទុះ ជម្ងឺកូវីដ-១៩នៅក្នុងតំបន់; លើកកំពស់សមត្ថភាពនៃប្រព័ន្ធសុខាភិបាល ជាពិសេស គឺសុខាភិបាលថ្នាក់មូលដ្ឋាន ធានាថ្នាំឱសថ សម្ភារៈបរិក្ខារពេទ្យតាមបាវចនានៅហ្នឹង កន្លែង៤យ៉ាងហើយមានវិធានការកៀងគរ បំពេញបន្ថែមធនធានមនុស្សសុខាភិបាល ក៏ដូចជាពង្រីកតួនាទីរបស់ក្រុមឃ្លាំមើលកូវីដក្នុងសហគមន៍ផងដែរ។ បណ្ដាតំបន់ត្រូវ ការបង្កើនការឃ្លាំមើល ការគ្រប់គ្រងករណីចូលមកប្រទេស ជាពិសេសគឺករណីដែល ទៅកាន់/វិលត្រឡប់មកពីប្រទេស តំបន់នានាដែលបានកត់ត្រាវត្តមាននៃវីរុសបំប្លែងថ្មី Omicron ដូចជាតំបន់ភាគខាងត្បូងទ្វីបអាហ្រ្វិក និងប្រទេសអឺរ៉ុបមួយចំនួន។ ក្រៅពី នោះ បណ្ដាខេត្តក្រុងបន្តពន្លឿនដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមុខសញ្ញា មានអាយុ១២ឆ្នាំឡើងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top