• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុន៖ ប្រធាន LDP ថ្មី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ៤ ខែតុលា

ប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន លោក Fumio Kishida នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ៤ ខែតុលា និងបង្កើតគណៈរដ្ឋមន្រ្តី ស្ថាប័នដែលមានភារកិច្ចរក្សាការត្រួតពិនិត្យជំងឺកូវីដ១៩ ទន្ទឹមនឹងការស្តារសេដ្ឋកិច្ចឡើងវិញ។

ក្នុងអំឡុងពេលកាន់តំណែងរបស់ខ្លួន លោក Kishida បានសន្យាថា នឹងបង្កើនប្រាក់ចំណូលថ្នាក់កណ្តាលនិងកាត់បន្ថយគម្លាតអ្នកមាននិងអ្នកក្រ។ ដូចទៅនឹងនាយករដ្ឋមន្ត្រីអាណត្តិមុន គឺលោក Suga Yoshihide និងលោក Abe Shinzo នោះ លោក Kishida បានអះអាងថា ប្រទេសជប៉ុននឹងធ្វើការខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចបាននូវ  “តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ” ចំពោះមុខសកម្មភាពវាតទីរបស់ទីក្រុងប៉េកាំង នៅសមុទ្រ Hoa Tung និងសមុទ្រខាងកើត ហើយបង្ហាញកង្វល់អំពីភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top