• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនជាប្រទេសនាំចូលទំនិញជលផលរបស់វៀតណាមច្រើនបំផុត

ក្នុងចំណោមទីផ្សារនាំចូលជលផលរបស់វៀតណាម អាមេរិកមានការថយចុះខ្លាំងបំផុត ដោយធ្លាក់ចុះ ៥០% មកត្រឹមតែប្រហែល ២៩០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ យោងតាមសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ទីផ្សារសហរដ្ឋអាមេរិកប្រើប្រាស់ភាគច្រើនគឺផលិតផលក្លាសេ។

ទិដ្ឋភាពពិធីចុះហត្ថលេខា។ រូបថត៖ Van Diep/VNA

ជប៉ុនបានវ៉ាដាច់សហរដ្ឋអាមេរិកដើម្បីក្លាយទៅជាប្រទេសនាំចូលទំនិញជលផលរបស់វៀតណាមច្រើនបំផុត គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៣ ជាមួយទឹកប្រាក់ជាង ៣១០ លានដុល្លារអាមេរិក។ ការនាំចេញជលផលទៅកាន់ជប៉ុនកើនឡើងភាគច្រើនគឺផលិតផលគ្រឿងសមុទ្រនេសាទ៖ មឹក និងត្រី ជាមួយនឹងការកើនឡើងពី ១៣-៨៨%។

ផ្ទុយទៅវិញ ក្នុងចំណោមទីផ្សារនាំចូលជលផលរបស់វៀតណាម អាមេរិកមានការថយចុះខ្លាំងបំផុត ដោយធ្លាក់ចុះ ៥០% មកត្រឹមតែប្រហែល ២៩០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ យោងតាមសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ទីផ្សារសហរដ្ឋអាមេរិកប្រើប្រាស់ភាគច្រើនគឺផលិតផលក្លាសេ។ ជាមួយនឹងមុខទំនិញនេះ វៀតណាមស្ថិតនៅក្រោមសម្ពាធប្រកួតប្រជែងខ្លាំងទាំងផ្នែកផ្គត់ផ្គង់ និងតម្លៃជាមួយប្រទេសផ្សេងទៀតដូចជា ឥណ្ឌា អេក្វាឌ័រ ឥណ្ឌូនេស៊ី...

ចំពោះទីផ្សារសហភាពអឺរ៉ុប (EU) ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារនេះក៏ធ្លាក់ចុះ ២៩% ក្នុងត្រីមាសទីមួយ សម្រេចបានត្រឹមតែ ២១០ លានដុល្លារអាមេរិកប៉ុណ្ណោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top