• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនករណីថ្មីនៃ COVID-១៩ នៅទូទាំងពិភពលោកបានកើនឡើងយ៉ាងខ្លាំង ដោយសារតែប្រភេទរងថ្មី

របាយការណ៍ថ្មីបំផុតរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា មានករណីឆ្លងជំងឺCOVID-១៩ ថ្មី ចំនួនជិត ១,៥ លាននាក់ នៅជុំវិញពិភពលោក កើនឡើង ៨០% បើធៀបនឹងរយៈពេល ៤ សប្តាហ៍មុននោះ ខណៈពេលដែលចំនួនអ្នកស្លាប់ដោយសារ COVID-១៩ បានថយចុះ ៥៧% មកត្រឹម ២.៥០០ ករណី។
រូបថតឧទាហរណ៍។ រូបថត៖ កាសែតរូ​បភាពវៀតណាម

ការឆ្លងថ្មីភាគច្រើនគឺប្រមូលផ្តុំនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយចំនួនករណីថ្មីបានកើនឡើង ១៣៧%។ យ៉ាងណាក៏ដោយ WHO ព្រមានថា តួលេខទាំងនេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនោះទេ ពីព្រោះប្រទេសជាច្រើនមានការធ្វេសប្រហែសជាងមុន ក្នុងការធ្វើតេស្តឬត្រួតពិនិត្យជំងឺ ។

កាលពីថ្ងៃទី ៩ ខែសីហា WHO បានប្រកាសថា បណ្តាប្រទេសគួរតែព្រួយបារម្ភអំពីប្រភេទរង EG.៥ នៃវ៉ារ្យ៉ង់ Omicron ។ យោងតាមការវាយតម្លៃរបស់ WHO ប្រភេទរងនេះហាក់ដូចជាងាយឆ្លងរាលដាលជាង ហើយមានសក្តានុពលគេចចេញពីប្រព័ន្ធភាពស៊ាំ។ បច្ចុប្បន្ននេះ មិនមានសញ្ញាដែលបង្ហាញថា EG.៥ បង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរនៃ COVID-១៩ នោះទេ ហើយអង្គការសុខភាពពិភពលោកបានកំណត់ថា ប្រភេទរង EG.៥ នៃវ៉ារ្យ៉ង់ Omicron នេះមានហានិភ័យ "ទាប" ចំពោះសុខភាពសាធារណៈសកលលោក។ ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានព្រមានថា នៅមានហានិភ័យនៃការលេខចេញប្រភេទវ៉ារ្យ៉ង់ដ៏គ្រោះថ្នាក់ជាង ដែលអាចបណ្តាលឱ្យមានចំនួនករណីឆ្លងនិងការស្លាប់កើនឡើងយ៉ាងឆាប់រហ័ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top