• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនបង្កើនទង្វើខុសឆ្គងដែល “មិនធ្លាប់មានពីមុនមក” នៅសមុទ្រខាងកើត

ចិនកំពុងទាញយកផលប្រយោជន៍ពីការរីករាលដាលនៃ COVID-19 ដើម្បីបង្កើនទង្វើខុសឆ្គង “ដែលមិនធ្លាប់មានពីមុនមក” នៅសមុទ្រខាងកើត។

ចិនបន្តដាក់ពង្រាយនាវាដើម្បីធ្វើសកម្មភាពបង្ក ហេតុដ៏គ្រោះថ្នាក់នៅសមុទ្រខាងកើត (ប្រភព៖ VOV)


នេះជាការអត្ថាធិប្បាយរបស់លោកស្រី Sumathy Permal នាយិការមជ្ឈមណ្ឌលស្រាវជ្រាវដែនសមុទ្រនៃច្រកសមុទ្រម៉ាឡាកាប្រទេសម៉ាឡេ ស៊ី ក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីបញ្ហាសមុទ្រខាងកើត ក្រោមប្រធានបទ “ការធ្វើដំណើរឆ្លងកាត់ដែនទឹក មានជម្លោះ” ដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែឧសភាកន្លងមក។

យោងតាមអ្នកជំនាញ ជនជាតិម៉ាឡេស៊ីរូបនេះ ចាប់តាំងពីដើមឆ្នាំ ២០២០ សមុទ្រខាងកើតបានក្លាយជា “ចំណុចក្តៅ” មួយដែលធ្វើជាសាក្សីនៃទង្វើបង្ករឿងហេតុរបស់ចិន សំដៅទៅលើប្រទេសក្នុងតំបន់។ ចិនបានដាក់ពង្រាយចំនួននាវាជាច្រើនទៅកាន់បណ្តាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសនានា ហើយបានប្រព្រឹត្ដការបង្កហេតុដ៏គ្រោះថ្នាក់។ ចិនក៏បានឆ្លៀត យកប្រយោជន៍ពីស្ថានភាពនៃការរីករាលដាលយ៉ាងស្មុគ្រស្មាញនៃ COVID-19 នៅក្នុងប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីបន្តបង្កើនភាពតានតឹងដែលធ្វើឱ្យ សហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ជាក់ស្តែងគឺនាវាប៉ូលិស្តសមុទ្ររបស់ចិនបុកលិចនាវានេសាទ វៀតណាមមានស្លាក លេខ QNg ៩០៦១៧ ដោយមានអ្នកនេសាទ ៨ នាក់នៅលើនាវា កាលពីថ្ងៃទី ២ ខែមេសា។

លោកស្រីរូបនេះបានចាត់ទុកថា ការពន្លឿនដំណើរការចរចាតាមរយៈក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតគឺមានសារ សំខាន់ណាស់។ ទោះជាយ៉ាងណា លទ្ធផលនៃការចរចាអាចមានភាពខុសគ្នាក៏ដោយ ប៉ុន្តែភាពជោគជ័យនៃការអនុម័ត COC គឺជាលទ្ធផលសក្តិ សមនឹងការខិតខំប្រឹងប្រែងក៏ដូចជាការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ប្រទេសដែលចូលរួមកិច្ចចរចារនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top