• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បង

នៅថ្ងៃទី៣១ ខែតុលា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅកូរ៉េខាងត្បូង លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញជួបជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល APEC លើកទី៣២។ រូបថត៖ ឡាំ ខាញ់/VNA

នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ លឿង គឿងបានបញ្ជាក់ថា បក្សនិងរដ្ឋវៀតណាមតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេស។ លោកបានស្នើឱ្យភាគីទាំងពីរអនុវត្តល្អ ដំណើរទស្សនកិច្ចកម្រិតខ្ពស់  បង្កើនការផ្លាស់ប្តូរទ្រឹស្តីរវាងបក្សទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ជាក់ថា ចិនតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម; លោកបានស្នើឱ្យភាគីទាំងពីរបន្តធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងរវាងបក្សទាំងពីរ បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។

ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងការផ្លាស់ប្តូរ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ពង្រឹងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន លើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព តម្លាភាពនិងចីរភាពនៃទំនាក់ទំនងវៀតណាម-ចិន ធ្វើឱ្យទំនាក់ទំនងទាំងនោះកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាលើសមុទ្រនិងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់រួមគ្នា ហើយបានឯកភាពគ្នាបន្តគ្រប់គ្រង និងដោះស្រាយ ការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ព្រមទាំងរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕   

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top