• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង ចូលរួមសម័យប្រជុំទី ២ នៃសន្និសីទថ្នាក់ដឹកនាំ APEC លើកទី៣២

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុង Gyeongju កូរ៉េខាងត្បូង បានប្រព្រឹត្តទៅសម័យប្រជុំទី២ នៃសន្និសីទថ្នាក់ដឹកនាំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានគណៈប្រតិភូមកពីសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VNA

ថ្លែងនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានស្នើទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន ៥ សម្រាប់ APEC។ តាមនោះ សមាជិក APEC ត្រូវបង្កើតចក្ខុវិស័យយុទ្ធសាស្ត្ររួម ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការកសាងស្តង់ដារនិងបទប្បញ្ញត្តិចាំបាច់ ដើម្បីធានាតុល្យភាពរវាងកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់សហគ្រាស ជាមួយផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងវឌ្ឍនភាពសង្គម ក៏ដូចជាឱកាសស្មើគ្នារវាងបណ្តាខឿងសេដ្ឋកិច្ច។ លើសពីនេះ APEC ក៏ត្រូវផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមកាលកម្មនិង និរន្តរភាព និងប្រព័ន្ធអេកូឡូស៊ីឌីជីថលដោយមានសុវត្ថិភាពនិងអាចទុកចិត្តបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា៖ “កសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន។ កសាងក្របខ័ណ្ឌបទប្បញ្ញត្តិរួមសម្រាប់សុវត្ថិភាពទិន្នន័យ; ធានាលំហូរទិន្នន័យមានសុវត្ថិភាព និងតម្លាភាព; ការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថលពីហានិភ័យតាមអ៊ីនធឺណិត ជំរុញកិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចនានាក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ យើងជឿជាក់ថា ការអនុវត្តបច្ចេកវិទ្យា ការកសាង និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតត្រូវតែដើរទន្ទឹមគ្នាជានិច្ច។ ជាទីបំផុត តាមគំនិតរបស់ខ្ញុំ អ្វីដែលសំខាន់បំផុតនោះ គឺត្រូវមានការជឿទុកចិត្តគ្នាទៅវិញទៅមក - ជឿជាក់លើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងនាំយើងឆ្ពោះទៅរកលទ្ធផលដែលចង់បាន សម្រាប់អនាគតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកដ៏ស្វាហាប់ ទំនើប សុវត្ថិភាព សុភមង្គល និងវិបុលភាពសម្រាប់ប្រជាជនគ្រប់រូប”៕

ប្រធានរដ្ឋ លោក លឿង គឿង ចូលរួមសម័យប្រជុំទី ២ នៃសន្និសីទថ្នាក់ដឹកនាំ APEC លើកទី៣២។ រូបថត៖VNA

 

 

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top