• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញក្លាយជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ

ក្នុងឱកាសទិវាទីក្រុងពិភពលោក ថ្ងៃទី៣១ ខែតុលា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានប្រកាសបញ្ជីឈ្មោះទីក្រុងចំនួន ៥៨ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនៅឆ្នាំនេះ។
ទីក្រុងហូជីមិញមានកិត្តិយសដែលបានក្លាយជាសមាជិកថ្មីក្នុងវិស័យភាពយន្ត ហើយក៏ជាទីក្រុងដំបូងគេនៅក្នុងប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍ដែលទទួលបានកិត្តនាមជាទីក្រុងច្នៃប្រឌិតអំពីភាពយន្ត។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ លេវ៉ាន់ នៅក្នុងពិធីនេះ។ រូបថត៖ Anh Tuan/VOV-ប៉ារីស

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង៉ូ លេវ៉ាន់ បានសង្កត់ធ្ងន់ថា ការដែលទីក្រុងហូជីមិញត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ គឺជាជោគជ័យថ្មីមួយក្នុងដំណើរការអនុវត្តគោលនយោបាយ និងគោលដៅរបស់ វៀតណាមស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងបរិបទថ្មី។ លោកអនុរដ្ឋមន្ត្រីបានសម្តែងជំនឿថា ក្នុងនាមជាសមាជិកនៃបណ្តាញបណ្តាទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ទីក្រុងហូជីមិញនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទេពកោសល្យ និងអត្តសញ្ញាណច្នៃប្រឌិតរបស់ប្រជាជនវៀតណាមទៅកាន់ពិភពលោក។

បណ្តាញទីក្រុងច្នៃប្រឌិតត្រូវបានអង្គការយូណេស្កូបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដែលជាបណ្តាញសកលមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងទីក្រុងនានាដែលចាត់ទុកភាពច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ បច្ចុប្បន្ន បណ្តាញនេះរួមមានទីក្រុងចំនួន ៤០៨ មកពី ១០០ ប្រទេស ដែលតំណាងឱ្យវិស័យច្នៃប្រឌិតចំនួន ៨ រួមមាន៖ សិប្បកម្មនិងសិល្បៈប្រជាប្រិយ សិល្បៈប្រព័ន្ធផ្សព្វផ្សាយ ការរចនា រោងកុន ម្ហូបអាហារ អក្សរសាស្ត្រ តន្ត្រី និងស្ថាបត្យកម្ម។

រហូតមកដល់បច្ចុប្បន្ន ប្រទេសវៀតណាមមានទីក្រុងចំនួន ៤ ដែលជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ៖ គឺហាណូយ (វិស័យរចនា ឆ្នាំ ២០១៩) ហូយអាន (វិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ ឆ្នាំ ២០២៣) ដាឡាត់ (វិស័យតន្ត្រី ឆ្នាំ ២០២៣) និងទីក្រុងហូជីមិញ (វិស័យភាពយន្ត)៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top