ព័ត៌មាន លោកប្រធានរដ្ឋ លឿង គឿង ជួបជាមួយថ្នាក់ដឹកនាំ APEC 01/11/2025 ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣១ ខែតុលា លោកប្រធានាធាមរដ្ឋ លឿង គឿង បានជួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេសប៉ាពួញូហ្គីណេ ប្រទេសប៉េរូ និងនាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេស ហុងកុង ប្រធានគណៈប្រតិភូហុងកុង, ប្រទេសចិន។ ប្រធានរដ្ឋ លោក លឿងគឿង បានជួបជាមួយលោក John Rosso ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូប៉ាពួញូហ្គីណេ។ រូបថត៖ VNAនៅក្នុងកិច្ចប្រជុំទាំងនោះ ដៃគូបានឯកភាពគ្នាពង្រឹងទំនាក់ទំនងទ្វេភាគីដ៏មានសារៈសំខាន់ និងមានប្រសិទ្ធភាពជាមួយវៀតណាម ក្នុងនោះផ្តល់អាទិភាពលើវិស័យដែលជាគុណសម្បត្តិ និងជាតម្រូវការរបស់ភាគីនីមួយៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហារួមដូចជា ការប្រែប្រួលអាកាសធាតុ ការបង្ការគ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀងអាហារ និងសន្តិសុខតាមអ៊ីនធឺណិត។ ប្រធានគណៈប្រតិភូសេដ្ឋកិច្ចបានអបអរសាទរចំពោះប្រទេសវៀតណាមដែលត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះ APEC ជាលើកទីបីនៅឆ្នាំ ២០២៧ ដោយបញ្ជាក់ថា នឹងគាំទ្រយ៉ាងសកម្ម និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសម្ចាស់ផ្ទះវៀតណាម សម្រាប់រៀបចំប្រកបដោយជោគជ័យកិច្ចប្រជុំ APEC ២០២៧។នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូប៉ាពួញូហ្គីណេ លោក John Rosso, ប្រធានរដ្ឋលោក លឿង គឿង បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយប៉ាពួញូហ្គីណេ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់រវាងអាស៊ាន និងប្រទេសប៉ាស៊ីហ្វិកខាងត្បូង និងវេទិកាកោះប៉ាស៊ីហ្វិក (PIF)។នៅក្នុងជំនួបជាមួយប្រធានគណៈប្រតិភូប៉េរូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍ប៉េរូ លោកស្រី Teresa Stella Mera Gomez, ប្រធានរដ្ឋ លោក លឿង គឿង បានអះអាងថា វៀតណាមតែអយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាព និងពហុវិស័យរវាងវៀតណាមនិងប៉េរូ។ ប្រធានគណៈប្រតិភូប៉េរូបានសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋទៅកាន់ប្រទេសប៉េរូក្នុងឆ្នាំ ២០២៤។ប្រធានរដ្ឋលោក លឿង គឿង ជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍ប៉េរូ លោកស្រី Teresa Stella Mera Gomez។ រូបថត៖ វៀតគឿង/VOVនៅក្នុងកិច្ចប្រជុំជាមួយប្រធានគណៈប្រតិភូហុងកុង-ចិន លោក Lǐ Jiā Chāo លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការមកកាន់វៀតណាមរបស់ប្រធានគណៈប្រតិភូលោក Lǐ Jiā Chāo (ខែកក្កដា ឆ្នាំ ២០២៤) និងបានស្នើឱ្យប្រទេសនេះបញ្ជូនគណៈប្រតិភូមួយមកកាន់វៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ។លោកប្រធានរដ្ឋ លឿង គឿង ជួបជាមួយប្រធានគណៈប្រតិភូហុងកុង-ចិន លោក Lǐ Jiā Chāo ។ រូបថត៖ វៀតគឿង/VOV នៅល្ងាចថ្ងៃទី ៣១ ខែតុលា ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវភរិយាបានរៀបចំពិធីជប់លៀងដ៏ឧឡារិកមួយដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំ APEC ដែលចូលរួមសន្និសីទ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣១ ខែតុលា លោកប្រធានាធាមរដ្ឋ លឿង គឿង បានជួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេសប៉ាពួញូហ្គីណេ ប្រទេសប៉េរូ និងនាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេស ហុងកុង ប្រធានគណៈប្រតិភូហុងកុង, ប្រទេសចិន។ ប្រធានរដ្ឋ លោក លឿងគឿង បានជួបជាមួយលោក John Rosso ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូប៉ាពួញូហ្គីណេ។ រូបថត៖ VNAនៅក្នុងកិច្ចប្រជុំទាំងនោះ ដៃគូបានឯកភាពគ្នាពង្រឹងទំនាក់ទំនងទ្វេភាគីដ៏មានសារៈសំខាន់ និងមានប្រសិទ្ធភាពជាមួយវៀតណាម ក្នុងនោះផ្តល់អាទិភាពលើវិស័យដែលជាគុណសម្បត្តិ និងជាតម្រូវការរបស់ភាគីនីមួយៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហារួមដូចជា ការប្រែប្រួលអាកាសធាតុ ការបង្ការគ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀងអាហារ និងសន្តិសុខតាមអ៊ីនធឺណិត។ ប្រធានគណៈប្រតិភូសេដ្ឋកិច្ចបានអបអរសាទរចំពោះប្រទេសវៀតណាមដែលត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះ APEC ជាលើកទីបីនៅឆ្នាំ ២០២៧ ដោយបញ្ជាក់ថា នឹងគាំទ្រយ៉ាងសកម្ម និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសម្ចាស់ផ្ទះវៀតណាម សម្រាប់រៀបចំប្រកបដោយជោគជ័យកិច្ចប្រជុំ APEC ២០២៧។នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូប៉ាពួញូហ្គីណេ លោក John Rosso, ប្រធានរដ្ឋលោក លឿង គឿង បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយប៉ាពួញូហ្គីណេ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់រវាងអាស៊ាន និងប្រទេសប៉ាស៊ីហ្វិកខាងត្បូង និងវេទិកាកោះប៉ាស៊ីហ្វិក (PIF)។នៅក្នុងជំនួបជាមួយប្រធានគណៈប្រតិភូប៉េរូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍ប៉េរូ លោកស្រី Teresa Stella Mera Gomez, ប្រធានរដ្ឋ លោក លឿង គឿង បានអះអាងថា វៀតណាមតែអយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាព និងពហុវិស័យរវាងវៀតណាមនិងប៉េរូ។ ប្រធានគណៈប្រតិភូប៉េរូបានសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋទៅកាន់ប្រទេសប៉េរូក្នុងឆ្នាំ ២០២៤។ប្រធានរដ្ឋលោក លឿង គឿង ជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍ប៉េរូ លោកស្រី Teresa Stella Mera Gomez។ រូបថត៖ វៀតគឿង/VOVនៅក្នុងកិច្ចប្រជុំជាមួយប្រធានគណៈប្រតិភូហុងកុង-ចិន លោក Lǐ Jiā Chāo លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការមកកាន់វៀតណាមរបស់ប្រធានគណៈប្រតិភូលោក Lǐ Jiā Chāo (ខែកក្កដា ឆ្នាំ ២០២៤) និងបានស្នើឱ្យប្រទេសនេះបញ្ជូនគណៈប្រតិភូមួយមកកាន់វៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ។លោកប្រធានរដ្ឋ លឿង គឿង ជួបជាមួយប្រធានគណៈប្រតិភូហុងកុង-ចិន លោក Lǐ Jiā Chāo ។ រូបថត៖ វៀតគឿង/VOV នៅល្ងាចថ្ងៃទី ៣១ ខែតុលា ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវភរិយាបានរៀបចំពិធីជប់លៀងដ៏ឧឡារិកមួយដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំ APEC ដែលចូលរួមសន្និសីទ៕
អត្ថបទផ្សេងទៀត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ01/11/2025ព័ត៌មាននៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ ប្រធានរដ្ឋ លោក លឿង គឿង ចូលរួមសម័យប្រជុំទី ២ នៃសន្និសីទថ្នាក់ដឹកនាំ APEC លើកទី៣២01/11/2025ព័ត៌មានទីក្រុងហូជីមិញក្លាយជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ01/11/2025ព័ត៌មានទីក្រុងហាណូយ សហការគ្នាដើម្បីផ្ទៃមេឃពណ៌ខៀវ លើកកម្ពស់គុណភាពខ្យល់01/11/2025ព័ត៌មានប្រទេសជិត ១៥០ ប្រទេសបានបញ្ជាក់ថា ចូលរួមសន្និសីទអាកាសធាតុមុន COP៣០ នៅប្រទេសប្រេស៊ីល01/11/2025ព័ត៌មានវៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បង01/11/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនិងសិង្ហបុរីមកជម្រាបលា01/11/2025ព័ត៌មាន អត្ថបទផ្សេងទៀត