• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Lao Cai ជំរុញឲ្យសេដ្ឋកិច្ចច្រកទ្វារព្រំដែនក្លាយជាចំណុចលោតផ្លោះសេដ្ឋកិច្ចរបស់ខេត្តនិងតំបន់

បន្តកម្មវិធីការងារនៅទីក្រុង Lao Cai នាព្រឹកថ្ងៃទី ២៨ សីហា នាយករដ្ឋមន្ត្រី លោកPham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការបក្សខេត្ត Lao Cai ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Lao Cai (រូបថត៖ Duong Giang/TTXVN)  

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា ស្ថានភាពធម្មជាតិ ទីតាំងភូមិសាស្ត្រសេដ្ឋកិច្ច យោធា កិច្ចការបរទេស និងនយោបាយ ផ្តល់ឱ្យ Lao Cai នូវសក្តានុពល និងឱកាសជាច្រើនសម្រាប់ខេត្តអភិវឌ្ឍទៅជាបង្គោលកំណើននៃតំបន់ព្រំដែនភាគខាងជើង ក្លាយទៅជាទីកន្លែងតភ្ជាប់ពាណិជ្ជកម្មសេដ្ឋកិច្ចរវាងប្រទេសវៀតណាមនិងបណ្តាប្រទេសអាស៊ាននិងតំបន់និរតី-ចិន។

ស្តីពីភារកិច្ច និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Lao Cai ម្ចាស់ការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យបានឆាប់រហ័ស និងនិរន្តរភាព; រក្សាការពារជាតិ សន្តិសុខ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; រួមចំណែកកសាងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន; និងរួមចំណែកដល់ការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមាហរណកម្មអន្តរជាតិដែលមានលក្ខណៈទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ ខេត្តត្រូវអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស្របគ្នា; ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពលបៃតង ថាមពលស្អាត ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ; អភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន...។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Lao Cai បន្តជំរុញសេដ្ឋកិច្ចច្រកទ្វារព្រំដែនឱ្យក្លាយជាចំណុចលោតផ្លោះសេដ្ឋកិច្ចរបស់ខេត្ត និងតំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យ Lao Cai គៀងគរប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ; បង្កើនប្រសិទ្ធភាពនៃការទាក់ទាញ និងប្រើប្រាស់ទុនវិនិយោគ; បន្តកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម; ផ្តោតលើការកែលម្អសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI)...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top