• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Ba Ria – Vung Tau រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានិងតំណាង ក្រុមប្រឹក្សាប្រជាជនមុនកាលកំណត់

កម្មាភិបាល យុទ្ធជនបោះឆ្នោតមុនកាលកំណត់នៅទីស្នាក់ការឆ្មាំសមុទ្រតំបន់ទី៣។
(រូបថត៖ VNA)

 

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត Ba Ria – Vung Tau បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ សម្រាប់កម្មាភិបាល យុទ្ធ ជន ពលករនៃអង្គភាពប្រដាប់អាវុធនានា រួមមានកងទ័ពជើងទឹក ឆ្មាំសមុទ្រ រដ្ឋ បាលនេសាទ ស្ថានីយ៍ខួង និងអ្នកនេសាទ កម្មករដែលធ្វើការរយៈពេលច្រើនថ្ងៃនៅ សមុទ្រ។ ការបោះឆ្នោតមុនកាលកំណត់នេះ បានប្រព្រឹត្តទៅនៅមណ្ឌលបោះឆ្នោតចំនួន ៥ នៅទីក្រុង Vung Tau។

នាព្រឹកថ្ងៃដដែល នៅកំពង់ផែរបស់កងពលតូច ១៧១ កងទ័ពជើងទឹក ក្រុម ការងារចំនួន២បានចេញដំណើរទៅបំពេញភារកិច្ចរៀបចំការបោះឆ្នោតមុនកាល កំណត់នៅផ្ទះរន្ទា DK ១ និងបណ្ដានាវាប្រចាំការនៅសមុទ្រ។ ម្ចាស់ឆ្នោតចំនួន៣៧៨ នាក់ ដែលជាកម្មាភិបាល យុទ្ធជន នឹងអនុវត្តន៍ការបោះឆ្នោតមុនកាលកំណត់។ តាម ផែនការ ក្រុមការងារទាំង២នឹងសម្រេចភារកិច្ចហើយវិលត្រឡប់មកដីគោកវិញមុន ថ្ងៃទី២៣ ឧសភា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនៅតាមខេត្តក្រុងទូទាំងប្រទេស។

Top