• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមពិនិត្យសុខភាពនិងចែកចាយថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជា

ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកនៃសមាគមសប្បុរសធម៌ទីក្រុងហូជីមិញរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់ និងចែកចាយថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋប្រមាណ ៨០០ នាក់។
ពិនិត្យសុខភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ (រូបថត៖ TTXVN)

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកនៃសមាគមសប្បុរសធម៌ទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយសប្បុរសជននានា និងអាជ្ញាធរមូលដ្ឋាននៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់ និងចែកចាយថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋប្រមាណ ៨០០ នាក់នៅទីនេះ។

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងអង្គការសប្បុរសធម៌សង្គម ស្ថាប័ន និងអង្គភាពនានានៅប្រទេសវៀតណាម ដូចជា សមាគមកាកបាទក្រហមវៀតណាម មន្ទីរពេទ្យ Cho Ray បានរៀបចំក្រុមគ្រូពេទ្យ គិលានុបដ្ឋាកស្ម័គ្រចិត្តជាច្រើន មកសួរសុខទុក្ខ ពិនិត្យ ពិគ្រោះយោបល់ពីសុខភាព និងចែកចាយថ្នាំដោយឥតគិតថ្លៃដល់សហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជានិយាយរួម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top