• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុម G-20 សន្យាថានឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ចពិភពលោក“ធ្លាក់ចុះ"

នៅចុងបញ្ចប់នៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញដែលរៀបចំឡើងដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត រដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុនៃក្រុមប្រទេស G20 កាលពីថ្ងៃទី ១៩ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះបានវាយតម្លៃថាសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ ២០២០ នឹងធ្លាក់ចុះយ៉ាងគំហុកដោយ សារ ផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺ Covid-19 ហើយសន្យាថាក្រុមនេះនឹងធ្វើអ្វីៗទាំងអស់ដើម្បីកាត់ បន្ថយយ៉ាងច្រើនបំផុតនូវហានិភ័យសេដ្ឋកិច្ច «ធ្លាក់ចុះ» ផងដែរ។
 

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនៃក្រុម G20 តាមប្រព័ន្ធវីដេធួស្តីពីជំងឺរាតត្បាត COVID-19 កាលពីថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN)



សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ ច្បាស់ថា ក្រុម G20 នឹងបន្តប្រើប្រាស់គោលនយោបាយទាំងអស់ដែលមានស្រាប់ដើម្បីការពារជីវិត ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយឧបត្ថម្ភ គាំទ្រដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញនិង ជម្រុញអនុវត្តប្រព័ន្ធ ហិរញ្ញវត្ថុ ទោះបីជាយុថាទស្សន៍សេដ្ឋកិច្ចនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។

ទាក់ទងនឹងកម្មវិធីដោះបំណុលរបស់ក្រុមប្រទេស G20 សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលនៃក្រុមនេះបានឲ្យដឹងថាទទួលការលើកសំណើរសុំពន្យាពេលសម្រាប់ការបង់ប្រាក់កម្ចីសរុបចំនួន ៥,៣ ពាន់ លានដុល្លារអាមេរិកមកពីពីប្រទេស កំពុង អភិវឌ្ឍន៍ចំនួន ៤២ រួចហើយ៕

  

តាម VOV5- វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top