• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលនឹងបើកកិច្ចប្រជុំដើម្បីវាយតម្លៃលើវ៉ាក់សាំងបង្ការកូវីដ ១៩ “made in Vietnam” Nanocovax

វ៉ាក់សាំងបង្ការកូវីដ -១៩ “made in Vietnam” Nanocovax  (រូបថត៖ thethaovanhoa.vn)
 

អ្នកវិទ្យាសាស្ត្របានវាយតម្លៃថាបន្ទាប់ពីការធ្វើតេស្តមក វ៉ាក់សាំង Nanocovax មានប្រសិទ្ធភាព ៩០% ក្នុងការប្រឆាំងជំងឺកូវីដ ១៩។

ទាក់ទងនឹងព័ត៌មានដែលវ៉ាក់សាំងបង្ការកូវីដ -១៩ “made in Vietnam” Nanocovax ទទួលលទ្ធផលថ្មីក្នុងការធ្វើតេស្តនោះ នៅថ្ងៃទី ៦ ខែសីហា លោកសាស្រ្តាចារ្យ បណ្ឌិត Tran Van Thuan អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា នាព្រឹកថ្ងៃទី ៧ ខែសីហា ក្រសួងសុខាភិបាលនឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃលើវ៉ាក់សាំង Nanocovax។

អ្នកវិទ្យាសាស្ត្របានវាយតម្លៃថាបន្ទាប់ពីការធ្វើតេស្តមក វ៉ាក់សាំង Nanocovax មានប្រសិទ្ធភាព ៩០% ក្នុងការប្រឆាំងជំងឺកូវីដ ១៩។ ក្រោយរយៈពេល ៣ ខែ នៃការចាក់វ៉ាក់សាំងមក កម្រិតអង់ទីករពិសេសរបស់អ្នកទទួលបានការចាក់វ៉ាក់សាំង Nanocovax គឺខ្ពស់ជាងក្រុមអ្នកជំងឺកូវីដ ១៩ ដែលជាសះស្បើយ។ នាបច្ចុប្បន្ននេះ អ្នកស្ម័គ្រចិត្តចំនួន ១២ ០០០ នាក់ ទទួលបានការចាក់ វ៉ាក់សាំង Nanocovax ដូសទី ២ ក្នុងការធ្វើតេស្តគ្លីនិក ហើយគ្រោងនឹងបញ្ចប់មុនថ្ងៃទី ១៥ ខែសីហាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top