• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយដើម្បីពិភាក្សាអំពីវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត


ទិដ្ឋភាពនៃជំនួបធ្វើការ រវាងក្រសួងសុខាភិបាលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
 

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីពិភាក្សាពីវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។
 
រហូតមកដល់ពេលនេះ នៅទីក្រុងហាណូយមានករណីឆ្លងថ្មី កូវីដ ១៩ នៅក្នុងសហគមន៍ ចំនួន ៥ នាក់។ ដោយសារតែមានមនុស្សមួយចំនួនធំ បានវិលត្រឡប់មកពីទីក្រុង Da  Nang វិញ ហេតុដូច្នេះ ហានិភ័យនៃការឆ្លងតាមតំបន់នីមួយៗ គឺខ្ពស់ណាស់។  ក្នុងរយៈពេលខាងមុខនេះ ទីក្រុងហាណូយ អាចមានអ្នកឆ្លង កូវីដ ១៩ បន្ថែមទៀតនៅក្នុងសហ គមន៍ដែរ។ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានស្នើដល់មន្ទីរពេទ្យនានានៃក្រសួងសុខាភិបាល ជួយឧបត្ថម្ភបង្កើនការធ្វើតេស្តសំណាកអ្នកជំងឺនៅរសៀលនេះតែម្តង។ តាមនោះ ទីក្រុងហាណូយនឹងយកសំណាកតេស្ត PCR សម្រាប់ប្រជាជន ៧៥.០០០ នាក់មកពី Da Nang ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៩ ខែកក្កដា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top