• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣នេះ វៀតណាមនាំចេញហួសកម្រិតជាង ៦,៣ ពាន់លានដុល្លារអាមេរិក

ក្នុងទិសដៅផ្ទុយវិញ ទំហំពាណិជ្ជកម្មនាំចូលបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ១០២,២២ ពាន់លានដុល្លារអាមេរិក។
វៀតណាមនាំចេញហួសកម្រិតជាង ៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ ខែនៃឆ្នាំ ២០២៣ (រូបភាព៖ TTXVN)

យោងតាមទិន្នន័យថ្មីបំផុតរបស់ការិយាល័យស្ថិតិទូទៅ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ទំហំនៃការនាំចេញទំនិញរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ១០៨,៥៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១១,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងទិសដៅផ្ទុយវិញ ទំហំពាណិជ្ជកម្មនាំចូលបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ១០២,២២ ពាន់លានដុល្លារអាមេរិក។ ដូច្នេះហើយ ក្នុងរយៈពេល ៤ខែកន្លងមកនេះ វៀតណាមនាំចេញហួសកម្រិតជាង ៦,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៤ ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ត្រឹមខែមេសា ទំហំពាណិជ្ជកម្មនៃការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថាសម្រេចបានចំនួន ២៧,៥ ពាន់លានដុល្លារ ហើយ​ទំហំនៃការនាំចូលទំនិញមានប្រមាណ ២៦ ពាន់លានដុល្លារ។

ទាក់ទងនឹងទីផ្សារនាំចេញ និងនាំចូលទំនិញក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ សហរដ្ឋអាមេរិកបាននាំចូលច្រើនជាងគេពីប្រទេស​វៀតណាមជាមួយនឹងចំណូលប៉ាន់ស្មានសម្រចបាន ២៨,៤ ពាន់លានដុល្លារអាមេរិក។ ចិនជាប្រទេសនាំចេញធំជាងគេទៅកាន់ទីផ្សារវៀតណាម ដោយមានទំហំពាណិជ្ជកម្មប៉ាន់ប្រមាណសម្រេចបាន ៣៣,៣ ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top