• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាមបានឲ្យដឹងថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២០ ខែមីនា ដើមទុនចុះបញ្ជីថ្មីសរុបកែសម្រួល និងការវិភាគទានដើមទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស នៅប្រទេសវៀតណាមសម្រេចបានថវិកាជាទឹកប្រាក់ចំនួន ៨.៥៥ ពាន់លានដុល្លារអាមេរិកស្មើនឹង ៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក


ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នៅទូទាំងប្រទេសមានគំរោងថ្មីចំនួន ៧៥៨ ទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគដោយមានដើមទុនចុះបញ្ជីថ្មីសរុប ៥,៥ ពាន់ លានដុល្លារអាមេរិកផងដែរ។

យោងតាមដៃគូវិនិយោគបានឲ្យដឹងថាមានប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។

រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សប្តាហ៍ធ្វើការទី៥ នៃសម័យប្រជុំលើកទី១០ រដ្ឋសភាផ្តោតលើការងារនីតិបញ្ញត្តិ

សប្តាហ៍ធ្វើការទី៥ នៃសម័យប្រជុំលើកទី១០ រដ្ឋសភាផ្តោតលើការងារនីតិបញ្ញត្តិ

ថ្ងៃស្អែក (ថ្ងៃទី១៧ ខែវិច្ឆិកា) សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ ចូលដល់សប្តាហ៍ធ្វើការទី៥ ដោយកម្មវិធីត្រូវបានរំពឹងថានឹងផ្តោតលើការងារនីតិបញ្ញត្តិ។

Top