ព័ត៌មាន

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាមបានឲ្យដឹងថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២០ ខែមីនា ដើមទុនចុះបញ្ជីថ្មីសរុបកែសម្រួល និងការវិភាគទានដើមទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស នៅប្រទេសវៀតណាមសម្រេចបានថវិកាជាទឹកប្រាក់ចំនួន ៨.៥៥ ពាន់លានដុល្លារអាមេរិកស្មើនឹង ៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក


ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នៅទូទាំងប្រទេសមានគំរោងថ្មីចំនួន ៧៥៨ ទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគដោយមានដើមទុនចុះបញ្ជីថ្មីសរុប ៥,៥ ពាន់ លានដុល្លារអាមេរិកផងដែរ។

យោងតាមដៃគូវិនិយោគបានឲ្យដឹងថាមានប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។

រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top