• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កៀរគរប្រភពធនធានដើម្បីថែទាំបុណ្យតេតជូនប្រជាជនដែលមានស្ថានភាពលំបាក

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាម បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃសមាគម ដើម្បីអនុវត្តការងារសន្តិសុខសង្គមមួយចំនួនក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ ២០២៣។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាមអាណត្តិទី ៩ បានធ្វើជាអធិបតីក្នុងជំនួបជាមួយថ្នាក់ដឹកនាំ មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម (រូបថត៖ Thong Nhat/TTXVN)  

អញ្ជើញវាយតម្លៃខ្ពស់ចំពោះមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម ក្នុងការអនុវត្តទាន់ពេលវេលានូវសកម្មភាពជួយសង្គ្រោះប្រជាជននៅខេត្ត ទីក្រុងភាគកណ្តាលដែល រងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានគាំទ្រចំពោះសមាគមដែលមានគោលគំនិតកៀរគរប្រភពកម្លាំងសម្រាប់ បុណ្យ តេតនៃក្តីមេត្តាដោយមានគោលដៅជួយដល់ប្រជាជនក្រីក្រចំនួន ១លាននាក់ ប្រជាជនដែលមានស្ថានភាពលំបាកខ្លាំង និងជនងាយរងគ្រោះក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំថោះបញ្ជស័ក។ លោកប្រធានរដ្ឋបានកត់សម្គាល់ថា សមាគមត្រូវមានកម្មវិធី និងផែនការអនុវត្តជាក់ស្តែង ដោយធានាបាននូវការគាំទ្រពីក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ព្រមទាំងការកៀរគរប្រភពធនធានសង្គម ដើម្បីថែទាំតេតជូនប្រជាពលរដ្ឋក្រីក្រ ប្រជាជនជួបការលំបាក។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះសមាគមកាកបាទក្រហមវៀតណាមដែលធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទកាកបាទក្រហម-អឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៣ ហើយបានស្នើឱ្យសមាគមមានផែនការរៀបចំជាពិសេសតាមរយៈនេះ ប្រទេសនានាអាចយល់កាន់តែច្បាស់អំពីចលនាកាកបាទក្រហមនៅក្នុងប្រទេសវៀតណាម ក៏ដូចជាទាក់ទាញ និងកៀងគរប្រភពធនធានបន្ថែមពីខាងក្រៅ ដើម្បីគាំទ្រ និងជួយប្រជាជនក្រីក្រ និងប្រជាជនមានស្ថានភាពលំបាកក៏ដូចជាជនងាយរងគ្រោះក្នុងសង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top