• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំវាយតម្លៃការដឹកនាំ និងការសម្របសម្រួលរបស់បក្ស រដ្ឋ ទាក់ទងនឹង​តំបន់ភូមិសាស្ត្រ Tay Nguyen

អង្គប្រជុំបានអះអាងថា Tay Nguyen គឺជាភូមិសាស្ត្រយុទ្ធសាស្ត្រអំពីកិច្ចការពារជាតិ និងសន្តិសុខ; ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស គឺជាដំណោះស្រាយមូលដ្ឋានបំផុត ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនៅតំបន់Tay Nguyen។
កិច្ចប្រជុំវាយតម្លៃការដឹកនាំ និងការសម្របសម្រួលរបស់បក្ស រដ្ឋ ទាក់ទងនឹងតំបន់ភូមិសាស្ត្រ Tay Nguyen

នារសៀលថ្ងៃទី ៧ កក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្តចំនួន ៥ នៅតំបន់ Tay Nguyen រួមមានDak Lak, Dak Nong, Lam Dong, Gia Lai, Kon Tum រៀបចំកិច្ចប្រជុំវាយតម្លៃការងារដឹកនាំ សម្របសម្រូល និងរៀបចំអនុវត្តន៍គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋទាក់ទងនឹងតំបន់ភូមិសាស្ត្រ Tay Nguyen។

អង្គប្រជុំបានអះអាងថា Tay Nguyen គឺជាភូមិសាស្ត្រយុទ្ធសាស្ត្រអំពីកិច្ចការពារជាតិ និងសន្តិសុខ; ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស គឺជាដំណោះស្រាយមូលដ្ឋានបំផុត ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនៅតំបន់Tay Nguyen។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបានស្នើឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្តក្រុងនានានៅតំបន់ Tay Nguyen ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ដំណោះស្រាយមូលដ្ឋានបំផុតគឺការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បញ្ហារៀបចំការអនុវត្តគោលនយោបាយសាសនា ជនជាតិ ថែទាំកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋាន កសាងជួរកម្មាភិបាលជាជនជាតិភាគតិចសមស្របនឹងស្ថានភាពនៅភូមិសាស្ត្រ ធានាការពារជាតិ សន្តិសុខ រក្សាស្ថិរភាព សណ្ដាប់ធ្នាប់នៅភូមិសាស្ត្រ Tay Nguyen ហើយត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយបងប្អូនជនរួមជាតិ Tay Nguyen រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top