• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពចម្បងរបស់វៀតណាម

នាព្រឹកថ្ងៃទី ៨ មេសា នៅទីក្រុងប៉េកាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវ ការនៅប្រទេសចិន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញ ជួបសន្ទនាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនលោក Xi Jinping។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន គឺជាជម្រើសយុទ្ធសាស្ត្រ និងអាទិភាពចម្បងក្នុង គោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ដើម្បីសន្តិភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍ ពហុភាគី និងធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេសរបស់វៀត ណាម; បញ្ជាក់ថា វៀតណាមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែ មួយ”។ លោកប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរពង្រឹង និងបង្កើនការជឿទុកចិត្ត ផ្នែកនយោបាយ បង្កើនការជួបប្រាស្រ័យកម្រិតខ្ពស់ អនុវត្តន៍បានល្អនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវាងបក្ស រដ្ឋាភិបាល រដ្ឋសភា រណសិរ្សមាតុភូមិនៃប្រទេស ទាំងពីរ និងលើវិស័យសំខាន់ៗដូចជា ការទូត នគរបាលនិងការពារជាតិ។ លោក ប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យ ភាគីទាំងពីរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រ បង្កើតសន្ទុះកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោត សំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ពង្រីកការនាំចូលទំនិញ ជាពិសេសកសិផលរបស់វៀតណាម ជំរុញការតភ្ជាប់រវាងវៀតណាម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធំៗរបស់ចិន តភ្ជាប់ផ្លូវដែក ផ្លូវហាយវ៉េ ផ្លូវសមុទ្រ និងផ្លូវអាកាស ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រូបិយវត្ថុ និងការធ្វើបរិវត្តកម្មឌីជីថលផងដែរ។

ទិដ្ឋភាពនៃជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VNA)

រីឯខ្លួនវិញ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា ចិនគាំទ្រការអភិវឌ្ឍដោយស្ថិរភាពរបស់វៀតណាម និងការកសាងសង្គមនិយមប្រកប ដោយជោគជ័យស្របតាមស្ថានភាពរបស់ប្រទេស។ អគ្គលេខាបក្ស និងជាប្រធាន រដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ការដែលថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍ដែលចែករំលែកអនាគត គឺមាន អត្ថន័យជាយុទ្ធសាស្ត្រ ដោយបើកដំណាក់កាលសហប្រតិបត្តិការថ្មី និងទូលំទូលាយ សម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយនឹងទិសដៅធំៗចំនួន ៦៖ ការជឿទុកចិត្តផ្នែក នយោបាយកាន់តែខ្ពស់ថែមទៀត កិច្ចសហប្រតិបត្តិការការពារជាតិ -សន្តិសុខកាន់តែ ជាក់ស្ដែង កិច្ចសហប្រតិបត្តិការប្រាកដកាន់តែស៊ីជម្រៅ មូលដ្ឋានគ្រឹះសង្គមកាន់តែ រឹងមាំ ការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធ ការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រង និងដោះស្រាយកាន់តែល្អ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងការអភិវឌ្ឍក្នុង តំបន់ និងពិភពលោក។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បាន អះអាងថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និង ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងជាក់ស្ដែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

Top