• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្លាស់ប្តូរឌីជីថល – លក្ខខ័ណ្ឌតម្រូវក្នុងបរិបទថ្មី

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សិក្ខាសាលាស្ដីពី “ការផ្លាស់ប្ដូរឌីជីថលលឿនជាង - ឆ្លាតវៃជាង - បៃតងជាង”បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។
សិក្ខាសាលាស្ដីពី “ការផ្លាស់ប្ដូរឌីជីថលលឿនជាង - ឆ្លាតវៃជាង - បៃតងជាង”បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ (រូបថត៖ VGP/HM)

យោងតាមរបាយការណ៍ខឿនសេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍លើកទី ៧ របស់ Google Temasek Bain & Company បានឲ្យដឹងថា ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចអ៊ីនធឺណែតរបស់វៀតណាមសម្រេចបាន ២៣ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ ២០២៥ តួលេខនេះអាចសម្រេចបាន ៤៩ ពាន់លានដុល្លារអាមេរិក ដែលជាកំណើនលឿនបំផុតនៅក្នុងតំបន់។ នាបច្ចុប្បន្ន វៀតណាមកំពុងឆ្ពោះទៅគោលដៅសេដ្ឋកិច្ចឌីជីថលស្រូបយក ២០% នៃ GDP នៅឆ្នាំ ២០២៥ ដោយកំណត់ថា ការផ្លាស់ប្ដូរឌីជីថលគឺជាកាលានុវត្តភាពសម្រាប់វៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍។

នៅក្នុងវេទិកានេះ អ្នកជំនាញ និងសហគ្រាសមានគោលបំណងថា រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានាសុក្រិតប្រព័ន្ធច្បាប់ឱ្យបានឆាប់រហ័សស្របតាមតម្រូវការសមាហរណកម្មអន្តរជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលស្របតាមស្តង់ដារអន្តរជាតិ ហើយថែមទាំងសិក្សាពីផែនការកសាង តំបន់សេដ្ឋកិច្ចឌីជីថល ដើម្បី ទាក់ទាញការវិនិយោគរបស់សហគ្រាសសេដ្ឋកិច្ចឌីជីថល ដោយផ្សារភ្ជាប់ជាមួយការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍នៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top