• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្លាស់ប្ដូរឌីជីថលសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ជាមួយ​មូលដ្ឋាន​ឌីជីថល Make in Vietnam

គិតត្រឹមចុងឆ្នាំ ២០២១ មានតួរលេខចូលគេហទំព័រ Smedx.vn ជាង ២២០ ០០០ ដង ហើយមានសហគ្រាសប្រមាណ ៣៧ ០០០ អង្គភាពទទួលបានព័ត៌មានដែលមានផលប្រយោជន៍អំពីការផ្លាស់ប្តូរឌីជីថល។
  រូបថត៖ VOV  

 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ សហគ្រាសធុនតូច និងមធ្យមចំនួន ៩០% ត្រូវរងផលប៉ះពាល់អវិជ្ជមាន។ ដើម្បីជួយសហគ្រាសខ្នាតតូច និងមធ្យម ធ្វើការផ្លាស់ប្ដូរឌីជីថល រួមចំណែកស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ក្នុងនាខែមិនា ឆ្នាំ២០២១ កម្មវិធីជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យមសម្រាប់ការផ្លាស់ប្តូរឌីជីថលត្រូវបានអនុម័តដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយ។ កម្មវិធីកសាងចក្រគេហទំព័រ Smedx.vn ដើម្បីជួយសហគ្រាសខ្នាតតូច និងមធ្យមមិនត្រឹមតែបានតភ្ជាប់ជាមួយមូលដ្ឋានឌីជីថល “Make in Vietnam” ចំនួន ២៣  ប៉ុណ្ណោះទេ ថែមទាំងបានធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំអំពីវិធីសាស្រ្តផ្លាស់ប្តូរឌីជីថលប្រកបដោយប្រសិទ្ធភាព និងសមស្របផងដែរ។

គិតត្រឹមចុងឆ្នាំ ២០២១ មានតួរលេខចូលគេហទំព័រ Smedx.vn ជាង ២២០ ០០០ ដង ហើយមានសហគ្រាសប្រមាណ ៣៧ ០០០ អង្គភាពទទួលបានព័ត៌មានដែលមានផលប្រយោជន៍អំពីការផ្លាស់ប្តូរឌីជីថល។ ការសិក្សាស្រាវជ្រាវលើតម្រូវការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសវៀតណាមបានបង្ហាញថា មានសហគ្រាសខ្នាតតូច និងមធ្យមចំនួន ៤៧% បាន ចាត់ទុកការផ្លាស់ប្តូរឌីជីថលជាតម្រូវការបន្ទាន់ ប៉ុន្តែនៅតែត្រូវការ ជួយឧបត្ថម្ភបន្ថែមទៀតពីមូលដ្ឋានបច្ចេកវិទ្យាលើវិស័យនីមួយៗ ដូចជាអភិបាលកិច្ចសហគ្រាស ជំនាញ សុវត្ថិភាព សន្តិសុខបណ្ដាញអ៊ីនធឺណិត ជាដើម ដូច្នេះហើយ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ នឹងបន្តរួមដំណើរជាមួយសហគ្រាសខ្នាតតូច និងមធ្យម ក្នុងការផ្លាស់ប្តូរឌីជីថល ដោយឈរលើមូលដ្ឋានឌីជីថលជាក់លាក់។

នៅឆ្នាំនេះ កម្មវិធីជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរឌីជីថល គ្រោងនឹងមានមូលដ្ឋានឌីជីថល Make in Vietnam ចំនួន ៣០ ថែមទៀត ដែលចូលរួមនៅក្នុងកម្មវិធីនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top