• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការត្រិះរិះថ្មីរបស់បក្សកុម្មុយនិស្តវៀតណាមអំពីការកសាងនិងពង្រឹងសន្តិសុខការពារជាតិ

សេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាសន្តិសុខនយោបាយ សណ្ដាប់ ធ្នាប់សុវត្ថិភាពសង្គម និងសន្តិសុខសេដ្ឋកិច្ច សន្តិសុខវប្បធម៌ ព្រមទាំងយកចិត្តទុក ដាក់ពិសេសដល់សន្តិសុខនយោបាយផងដែរ។

នៅក្នុងអត្ថបទសរសេរក្រោមចំណងជើងថា “ការត្រិះរិះថ្មីរបស់បក្សអំពីការកសាងនិងពង្រឹង ការពារជាតិសន្តិសុខ” ដែលបានបង្ហោះលើកាសែតអេឡិចត្រូនិកនៃវិទ្យុសម្លេងវៀតណាម (vov.vn) កាលពីថ្ងៃទី១៨ មករា នេះ លោកឧត្តម សេនីយ៍ត្រី Nguyen Ba Duong អតីតប្រធានវិទ្យាដ្ឋានវិទ្យាសាស្ត្រសង្គមវិជ្ជា ជីវៈយោធា ចំណុះក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ការកសាង ពង្រឹងការពារជាតិ និងរក្សារឹងមាំសន្តិសុខជាតិគឺជាភារកិច្ចជាប្រចាំ និងសំខាន់បំផុតរបស់បក្ស រដ្ឋ ក៏ដូចជាប្រព័ន្ធនយោបាយទាំងមូល ដែល ក្នុងនោះកងកម្លាំងប្រដាប់អាវុធដើរតួនាទីគន្លឹះ។

តាមលោកឧត្តមសេនីយ៍ត្រី Nguyen Ba Duong ថា សេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្សបានបន្តបញ្ជាក់ទស្សនៈជា សារវ័ន្តនានាស្ដីពីការកសាងនិងពង្រឹងការពារជាតិ សន្តិសុខ ការពារមាតុភូមិ ធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គម និងសន្តិសុខសេដ្ឋកិច្ច សន្តិសុខវប្បធម៌ ហើយយកចិត្តទុកដាក់ពិសេសដល់សន្តិសុខនយោបាយ ព្រមទាំងកសាង “ប្រៀបក្នុងដួងចិត្តប្រជាជន” ឲ្យបានរឹងមាំ ដើម្បីពង្រីក កម្លាំងពលំចម្រុះរបស់ប្រជាជាតិទាំងមូល លើកកំពស់សមត្ថ ភាព “ស្វ័យការពារ” របស់ពលរដ្ឋម្នាក់ៗក៏ដូចជាអង្គការនិងអង្គភាពនីមួយៗផងដែរ។ ការកសាងនិងពង្រឹងប្រៀបការពារជាតិដោយផ្សាភ្ជាប់នឹងការកសាងយ៉ាងរឹងមាំនូវប្រៀបសន្តិសុខដោយប្រជាជនទាំងមូល គឺជាចំណុចថ្មីនៅក្នុង ការត្រិះរិះអំពីយោធា ការពារជាតិ សន្តិសុខ ហើយក៏ជាការប្ដេជ្ញាចិត្តនយោបាយ របស់បក្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្ដីព្រាងឯកសារ ដាក់ជូនមហា សន្និបាតបក្សលើកទី១៣ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top