ព័ត៌មាន
ការតាំងពិព័រ “ចំណាប់អារម្មណ៍ចំពោះសង្គ្រាម” ដោយតាំងបង្ហាញរូបថតវត្ថុតាងមានតម្លៃជាច្រើន
តំណាងទស្សនាតាំងពិព័រណ៍
រូបថត ឯកសារ វត្ថុតាងមានតម្លៃជាង៤០០មុខបានតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍ “ចំណាប់អារម្មណ៍សង្គ្រាម” ដែលបានបើក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ឧត្តមសេនីយ៍ត្រី Nguyen Xuan Nang នាយកសារមន្ទីប្រវត្តិសាស្ត្រយោធាវៀតណាម បានឲ្យដឹងថា៖ “ក្នុងឱកាសរំលឹកខួបលើកទី៤១ នៃទិវារំដោះភាគខាងត្បូង ឯករាជ្យប្រទេសជាតិ យើងខ្ញុំចង់បង្ហាញនូវរូបភាពពេញលេញ ស្តីពីសង្គ្រាមប្រឆាំងចក្រព័ទ្ធអាមេរិកសង្គ្រោះប្រទេសជាតិ និងការរួមចំណែក ការពលីកម្មរបស់ប្រជាជនសម្រាប់ដណ្តើម បានជ័យជំនះ។ សារដែលយើងខ្ញុំចង់ផ្ញើរនៅឱកាសនេះគឺដើម្បីមាន ជីវភាពរស់នៅសន្តិភាពដូចសព្វថ្ងៃ គឺយើងបានបាត់ប៉ង់យ៉ាងច្រើន ដូច្នេះ យើងត្រូវធ្វើយ៉ាងម៉េច ដើម្បីកសាងប្រទេសជាតិនិងជីវភាពរស់នៅសន្តិភាព មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះ ថែមទាំងនៅលើពិភពលោកទាំងមូលទៀតផង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម