• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការជួបជុំជាមួយបណ្ដាអតីតសិក្ខាកាមយោធាកម្ពុជានៅវៀតណាម


ការជួបជុំជាមួយបណ្ដាអតីតសិក្ខាកាមយោធាកម្ពុជានៅវៀតណាម (VNA)

នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានប្រព្រឹត្តទៅការជួបជុំជាមួយបណ្ដាសិក្ខាកាមកម្ពុជាដែលបានរៀនសូត្រនៅវៀតណាម។ នេះគឺជាព្រឹត្តិការណ៍ស្ថិតក្នុងចំណោមសកម្មភាពរំ​លឹក​ខួប​អនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។ ថ្លែងមតិនៅពិធី លើកនេះ​ ឧត្តមសេនីយ៍​​ទោ Le Hien Van អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានសង្កត់ធ្ងន់​ថា​​៖ នេះគឺជាឱកាសល្អដើម្បីបណ្ដាអតីតសិក្ខាកាមយោធាកម្ពុជាជួបជាមួយគ្នារំលឹកឡើងវិញអនុស្សាវរីយ៍ក្នុងរយៈពេល រៀនសូត្រនៅវៀតណាម ព្រមទាំង សម្តែងមនោសញ្ចេតនាមិត្តភាពសាមគ្គីភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ទោ Le Hien Van សង្ឃឹមថា៖ បណ្ដាអតីតសិក្ខាកាមយោធាកម្ពុជានឹងបន្តលើកកំពស់ស្មារតីទទួលខុសត្រូវហើយតស៊ូយ៉ាងសកម្មបំផ្លាញចោលរាល់ឧបាយកលអនុភាពអមិត្ត កសាងប្រទេសកម្ពុជាសម្បូរធូធារនិងសុភមង្គល រួមចំណែកជាក់ស្តែងក្នុងការក​សាងទំនាក់ទំនងទ្វេភាគីតាមទិសស្លោក «ប្រទេសជិតខាងល្អប្រសើមិត្តភាព ប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយយូរអង្វែង»៕ 
តាម VOV5-វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top