• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារសារព័ត៌មានកិច្ចការបរទេសត្រូវបន្តមានភាពច្នៃប្រឌិត សមកាលកម្ម ទាន់ពេលវេលានិងមានប្រសិទ្ធភាព

នាយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិម និងគណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេសបានសម្របសម្រួលជាមួយកាសែតប្រជាជន និងស្ថាប័នពាក់ព័ន្ធរៀបចំពិធីប្រគល់រង្វាន់ជាតិស្តីពីព័ត៌មានកិច្ចការបរទេស លើកទី ៨។
  សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់   

បន្ទាប់ពីរយៈពេល ៤ ខែនៃការដាក់ឱ្យដំណើរការពានរង្វាន់ (ខែមេសា ដល់ខែសីហា ឆ្នាំ ២០២២) គណៈកម្មាធិការរៀបចំទទួលបានស្នាដៃចំនួន ១.១៧២ កើនឡើង ១១% បើប្រៀបធៀបទៅនឹងពានរង្វាន់លើកទី ៧ និងច្រើនជាងគេក្នុងចំណោមអំឡុងពេលរៀបចំពានរង្វាន់។ ស្នាដៃនេះត្រូវបានបង្ហាញជា ១៤ ភាសា រួមមានៈ វៀតណាម អង់គ្លេស បារាំង ចិន រុស្ស៊ី អេស្បាញ ឡាវ ខ្មែរ កូរ៉េខាងត្បូង ជប៉ុន ថៃ ព័រទុយហ្គាល់ កាហ្សាក់ អាល្លឺម៉ង់។ គណៈវិនិច្ឆ័យបានវាយតម្លៃថា ស្នាដៃចូលរួមប្រឡងក្នុងឆ្នាំនេះមានខ្លឹមសារសម្បូរបែប និងចម្រុះ។

អញ្ជើញថ្លែងមតិក្នុងពិធី ដោយវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃពានរង្វាន់ឆ្នាំនេះ លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ក្នុងបរិបទថ្មី ការងារព័ត៌មានកិច្ចការបរទេសត្រូវបន្តការច្នៃប្រឌិត សមកាលកម្ម ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព រួមចំណែកបង្កើតការស្រុះចិត្តគំនិតក្នុងសង្គម ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ទាញយកផលប្រយោជន៍ពេញលេញពីធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានក៏បានស្នើថា កម្លាំងដែលបំពេញការងារសារព័ត៌មានកិច្ចការបរទេស គួរតែបង្ហាញយ៉ាងច្បាស់នូវការត្រួសត្រាយ និងលោតផ្លោះក្នុងវិធីសាស្ត្រសារព័ត៌មានកិច្ចការបរទេស។

គណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់រង្វាន់ទៅលើស្នាដៃល្អៗចំនួន ១១២ រង្វាន់ រួមមាន រង្វាន់ទី ១ ចំនួន ១០ រង្វាន់, រង្វាន់ទីពីរចំនួន ២១ រង្វាន់ រង្វាន់ទីបីចំនួន ៣០ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន ៥១ ។ ក្នុងនោះ វិទ្យុសម្លេងវៀតណាម ទទួលបានជ័យលាភីលេខ ១ ចំនួន១, រង្វាន់ទី២ ចំនួន៤, រង្វាន់ទី៣ ចំនួន២រង្វាន់។ រួមវិភាគទានដល់ជោគជ័យជារួមរបស់វិទ្យុសម្លេងវៀតណាម គណៈកម្មាធិការផ្សាយសម្លេងបរទេស (VOV5) ទទួលបានជ័យលាភីលេខ ១ ដោយស្នាដៃ ដោះលេខកូដនៃការស្តារកំណើននៅវៀតណាម (ក្រុមអ្នកនិពន្ធកម្មវិធីបារាំង); រង្វាន់លេខ ២ មានចំនួន ៣ រួមមានៈ វៀតណាម និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្ត ដើម្បីសមភាព និងសន្តិភាព (កម្មវិធីភាសារុស្ស៊ី) និង ““ពេលនៅទីក្រុងរ៉ូម ចូរធ្វើដូចជនជាតិរ៉ូមធ្វើ  (កម្មវិធីភាសាអង់គ្លេស)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top