• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម FOA របស់វៀតណាម


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន
 

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាន់ព័ន្ធ ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ក្រោមការដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០។
 
ក្នុងសុន្ទរកថារបស់ខ្លួន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន បានស្នើអាស៊ានឲ្យធ្វើការងារឈានទៅរកការបង្កើត ច្រករបៀងធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរធុរកិច្ច ប្រកបដោយសុវត្ថិភាព និងជាបណ្ដើរៗ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ។ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ក្នុងភាពតានតឹងប្រឈមដាក់គ្នារវាងមហាអំណាច និងការដើរថយក្រោយពហុភាគីនិយម អាស៊ានមិនមានចំណាប់អារម្មណ៍ក្នុងការកាន់ជើងភាគីណាមួយទេ អាស៊ានត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវស្មារតីឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីអនុវត្តន៍នូវគោលការណ៍ មាគ៌ាអាស៊ាន។ លោកបានបន្ថែមថា មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) នឹងមាននាយកប្រតិបត្តិថ្មីនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់វៀតណាម ស្ដីពី មិត្តភាពរបស់ ARMAC ( FOA) ក្នុងគោលបំណង ដើម្បីកៀរគរការគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top