• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបង្កើតទីក្រុងថ្មីជាប់ព្រំដែនវៀតណាម

ការបង្កើតទីក្រុងសំពៅពូន នឹងក្លាយជាកម្លាំង ចលករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃទីក្រុងនិយាយដោយឡែក និងខេត្តកណ្តាល និយាយរួម តាមនោះ ក៏ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាផងដែរ។
ស្ពានឡុងប៊ិញ-ជ្រៃធំ ស្ថិតនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។ (រូបថត៖ Van Do/VOV-ភ្នំពេញ)

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ បានចេញសេចក្តីសម្រេចស្ដីពីការកាត់ ឃុំចំនួន៥ ក្នុងស្រុកកោះធំ ខេត្តកណ្តាល (ជាប់ព្រំដែនប្រទេស វៀតណាម) ដើម្បីបង្កើតទីក្រុងសំពៅពូន។

ខេត្តកណ្តាល គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ២៥ របស់ប្រទេសកម្ពុជា ដែលលាតសន្ធឹងតាមដងទន្លេមេគង្គ ជាប់នឹងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្ត កំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តអានយ៉ាង (ប្រទេស វៀតណាម)។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចខេត្តកណ្តាលមានល្បឿនកំណើនស្ថិរភាព រចនាសម្ព័ន្ធសេដ្ឋកិច្ចមានវឌ្ឍនភាពវិជ្ជមាន; ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែ លម្អជាបណ្តើរៗ សន្តិសុខសង្គមត្រូវបានផ្តោតសំខាន់ ហើយហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ កិច្ចសង្គមត្រូវបានវិនិយោគអភិវឌ្ឍន៍។ ការបង្កើតទីក្រុងសំពៅពូន នឹងក្លាយជាកម្លាំង ចលករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃទីក្រុងនិយាយដោយឡែក និងខេត្តកណ្តាល និយាយរួម តាមនោះ ក៏ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top