• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា-ឡាវ-វៀតណាមចែករំលែកបទពិសោធន៍ដើម្បីបង្កើនប្រសិទ្ធភាពសវនកម្ម

ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សវនកម្មរដ្ឋវៀតណាមបានរៀបចំកិច្ចប្រជុំលើកទី ១០ របស់ប្រធានស្ថាប័នសវនកម្មរដ្ឋទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយប្រធានបទ “តាមដានការអនុវត្តអនុសាសន៍សវនកម្ម”។
កិច្ចប្រជុំលើកទី ១០ របស់ប្រធានស្ថាប័នសវនកម្មរដ្ឋទាំងបី កម្ពុជា-ឡាវ-វៀតណាម។ (រូបថត៖ dangcongsan.vn)

នៅក្នុងកិច្ចប្រជុំ តំណាងស្ថាប័នសវនកម្មរដ្ឋនៃប្រទេសទាំងបីបានផ្តល់អនុសាសន៍ និងដំណោះស្រាយអនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការងារតាមដាន ការអនុវត្តអនុសាសន៍សវនកម្ម ហើយបង្កើតការអភិវឌ្ឍប្រកបដោយចីរភាពនៃស្ថាប័នសវនកម្មរដ្ឋ។ អង្គប្រជុំបានផ្តោតលើការពិភាក្សាអំពីបញ្ហាជាមូលដ្ឋាននានដូចជា៖ មូលដ្ឋានគតិយុត្តក៏ដូចជាទំលាប់អន្តរជាតិទាក់ទងនឹងការងារតាមដានការអនុវត្តអនុសាសន៍សវនកម្ម; ការអនុវត្តជាក់ស្ដែង និងមេរៀនបទពិសោធន៍នៃប្រទេសនីមួយៗក្នុងការងារតាមដានការអនុវត្តអនុសាសន៍សវនកម្ម; បញ្ហាប្រឈមចំពោះស្ថាប័នសវនកម្មកំពូល និងដំណោះស្រាយដើម្បីកែលម្អគុណភាពនៃការងារតាមដានការអនុវត្តអនុសាសន៍សវនកម្ម។ ភាគីនានាក៏បានឯកភាពលើប្រធានបទសម្រាប់កិច្ចប្រជុំត្រីភាគីលើកទី ១១ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top