• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UKVFTA នាំមកនូវកាលានុវត្តភាពសម្រាប់វិស័យនាំចេញទំនិញរបស់វៀតណាម

លោក Kenneth Atkinson ប្រធានសមាគមន៍ធុរកិច្ចអង់គ្លេសប្រចាំវៀត ណាម (Britcham) បានចាត់ទុកថា UKVFTA នឹងនាំមកនូវកាលានុវត្តភាព ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម ការងារធ្វើ ក៏ដូចជាជំរុញកំណើននៃ ប្រទេសទាំងពីរអង់គ្លេសនិងវៀតណាម។

ក្នុងបរិបទដែលជម្ងឺ Covid-19 នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅ ប្រទេសជាច្រើនលើពិភពលោកនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-ចក្រភពអង់គ្លេស (UKVFTA) ដែលទើបនឹងបានចុះហត្ថលេខានិង ចូលជាធរមានចាប់តាំងពីថ្ងៃដំបូងនៃឆ្នាំសកល២០២១កន្លងទៅ ត្រូវបានគេ វាយតម្លៃថា នឹងបង្កើតឡើងកម្លាំងចលករបន្ថែមទៀតដើម្បីជំរុញយ៉ាងខ្លាំង ក្លាខឿនសេដ្ឋកិច្ចវៀតណាមឲ្យឆ្ពោះទៅរកការរីកចម្រើនដ៏សំខាន់ៗក្នុង ដំណើរការសមាហរណកម្ម។

លោក Kenneth Atkinson ប្រធានសមាគមន៍ធុរកិច្ចអង់គ្លេសប្រចាំវៀត ណាម (Britcham) បានចាត់ទុកថា UKVFTA នឹងនាំមកនូវកាលានុវត្តភាព ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម ការងារធ្វើ ក៏ដូចជាជំរុញកំណើននៃ ប្រទេសទាំងពីរអង់គ្លេសនិងវៀតណាម។ ដោយការលុបចោល ៦៥% នៃ ប្រភេទពន្ធគយសរុបចាប់តាំងពីពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន ហើយនឹងកើនឡើងដល់ទៅ៩៩% ក្រោយរយៈពេល៦ដល់៧ឆ្នាំក្រោយនោះ UKVFTA នឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាច្រើនសម្រាប់សហ គ្រាសនាំចេញគ្រឿងម៉ាស៊ីន ថ្នាំឱសថ សារធាតុគីមី និងស្រាខ្លាំងរបស់ចក្រភពអង់គ្លេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top